ខេត្តតាកែវ ៖ អគ្គីភ័យឆាបឆេះព្រៃរបោះជើងភ្នំជីសូរ(ភ្នំតូច)ដែលមានទីតាំងស្ថិតនៅក្នុងភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រលប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីនេះដែរតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ភី ឆុន អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងថា ក្រោយកើតមានអគ្គីភ័យនេះឡើង លោកបានដឹកនាំកម្លាំងជំនាញបង្ការនិងពន្លត់អគ្គីភ័យស្រុកសហការណ៍ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលរវៀង ប្រជាការពារនិងប្រជាពលរដ្ឋផងដែរ បានចុះជួយអន្តរាគមន៍ពន្លត់ដោយបានប្រើប្រាស់រថយន្តអង្គភាពអគ្គីភ័យ បាញ់ពន្លត់រហូតរលត់ជាស្ថាពរនៅវេលាម៉ោង២០និង០០នាទី។ លោកអធិការស្រុកបញ្ជាក់ថា អគ្គីភ័យខាងលើមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលលក់ដូរនៅតាមជើងភ្នំនោះទេ ពិសេសមិនបណ្តាលឲ្យប៉ះពាល់ប្រាសាទបូរាណ គឺឆេះតែព្រៃរបោះនិងស្មៅក្រាស់នៅជើងភ្នំអស់មួយចំនួនតែប៉ុណ្ណោះ។
ដោយឡែកតាមការសន្និដ្ឋាពីសមត្ថកិច្ចថាករណីនេះសង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ ហើយធ្វេសទើបកើតជាអី្គភ័យយ៉ាងនេះទៅ៕ត្រាំកក់


