មន្ត្រី​សេដ្ឋកិច្ច​កំពូល​អាមេរិក និង​ចិន ​ជួប​ពិភាក្សា​តាម​អ៊ីនធឺណិត

មន្ត្រីសេដ្ឋកិច្ចកំពូលរបស់អាមេរិក និងចិនបានជួបពិភាក្សាគ្នាជាលើកដំបូងចាប់តាំងពីលោក Donald Trump ត្រឡប់មកកាន់សេតវិមាន។ ពួកគេទាំងពីរបានសម្តែងនូវ ការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាផ្សេងៗសំខាន់សេដ្ឋកិច្ច។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បាននិយាយតាមអ៊ីនធឺណិតជាមួយឧបនាយករដ្ឋមន្ត្រីចិន He Lifeng ដែលមើលការខុសត្រូវលើគោលនយោបាយសេដ្ឋកិច្ចកាលពីថ្ងៃសុក្រម្សិលមិញ។

នាយកដ្ឋានរតនាគារបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោក Bessent បានសម្តែងការព្រួយបារម្ភអំពីអ្វីដែលលោកហៅថា “អតុល្យភាព” និងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ “អយុត្តិធម៌”។ លោកបានបន្ថែមសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋបាល Trump ក្នុងការការពារកម្មករអាមេរិក និងសន្តិសុខជាតិ។

 អាមេរិក​បាន​ចោទ​ចិន​ថា​ជា​ប្រភព​ចម្បង​នៃ​សារធាតុ​គីមី​ដែល​គេ​ប្រើ​សម្រាប់​ផលិត​សារធាតុ Fentanyl។ សេចក្តីថ្លែងការណ៍បាននិយាយថាលោក Bessent ​ក៏បាបង្ហាញពីការព្រួយបារម្ភផងដែរអំពីកិច្ចខិតខំប្រឹងប្រែងប្រឆាំងគ្រឿងញៀនរបស់ប្រទេសចិន។

 ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​និយាយ​ថា លោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​លោក​ផ្ទាល់។ ពួកគេបានពិភាក្សាដោយរួមបញ្ចូលពន្ធបន្ថែមដែលដាក់ដោយ Trump និងវិធានការរឹតបន្តឹងផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរបាននិយាយថា ពួកគេទទួលស្គាល់សារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយពួកគេបានយល់ព្រមលើតម្រូវការដើម្បីបន្តការសន្ទនា។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានដំឡើងពន្ធបន្ថែម 10 ភាគរយលើការនាំចូលរបស់ចិនទាំងអស់នៅថ្ងៃទី 4 ខែកុម្ភៈ។ ទីក្រុងប៉េកាំងបានសងសឹកនៅថ្ងៃទី 10 ខែកុម្ភៈដោយការដំឡើងពន្ធលើការនាំចូលមួយចំនួនរបស់សហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment