ការប្រកួតវិញ្ញាសារបាល់ទាត់ផ្នែកបុរស ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ដែលគ្រោងធ្វើឡើងនៅខែធ្នូឆ្នាំ២០២៥នេះ នឹងធ្វើឡើងទូទាំង៣ខេត្ត ក្នុងតំបន់៣ផ្សេងគ្នារួមមាន៖
ការប្រកួតវគ្គចែកពូលប្រកួតនៅខេត្តឈៀងម៉ៃ និងខេត្ត សុងខ្លា ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រ ប្រកួតនៅពហុកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក។ ទន្ទឹមនឹងនេះ ការប្រកួតវិញ្ញាសារបាល់ទាត់ផ្នែកនារីនឹងត្រូវលេងទាំងស្រុងនៅ ខេត្ត Chonburi។
