អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខនៅតំបន់ព្រំដែន កម្ពុជា-ថៃ ចំណុចបង្គោលសីម៉ាលេខ៣ ស្ថិតនៅភូមិសាមគ្គី ស្រុកអន្លង់វែង

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខបងប្អូនកងកម្លាំងជួរមុខនៅតំបន់ព្រំដែន កម្ពុជា-ថៃ ចំណុចបង្គោលសីម៉ាលេខ៣ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កម្លាំងឈរជើងការពារបន្ទាត់ព្រំដែន។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ពិតជាមានមោទនភាពដែលបានទៅដល់បង្គោលសីម៉ាលេខ៣ លើភ្នំដងរែកក្នុងភូមិសាស្ត្រអន្លង់វែង ដែលកងកម្លាំងរបស់យើងពិតជាហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពាបូរណភាពទឹកដីរបស់យើងអោយបានគង់វង្ស៕

Written by 

Related posts

Leave a Comment