Zelensky ពោលពាក្យមួយម៉ាត់នេះ ធ្វើឲ្យ Trump ឆ្អែតចិត្ត

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz បាននិយាយថា ប្រធានាធិបតី លោក Volodymyr Zelensky អាចនឹងមានកៅអីក្នុងតុចរចា ហើយចាំបាច់ត្រូវធ្វើកិច្ចព្រមព្រៀងមួយស្តីពីការអនុញ្ញាតឲ្យមានការចូលប្រើប្រាស់រ៉ែសំខាន់ៗរបស់អ៊ុយក្រែន។

កាលពីថ្ងៃពុធ លោក Zelensky បានច្រានចោលការទាមទាររបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងធនធានរ៉ែកម្ររបស់ខ្លួននេះ ដែលជាកិច្ចព្រមព្រៀងលោក Trump ស្នើឡើង ដើម្បីជាថ្នូរនឹងការបន្តផ្ដល់ជំនួយដល់ប្រទេសនេះ ក្នុងអំឡុងពេលសង្គ្រាមជាមួយរុស្ស៊ី។

ការ​អត្ថាធិប្បាយ​ខាងលើនេះ​ ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សម្រាប់ជំនួបក្នុង​ទីក្រុង​គៀវ​រវាង​លោក Zelensky និង​លោក Keith Kellogg ប្រធាន​បេសកជន​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន។

លោក Waltz បានលើកឡើងថា សេតវិមាន មានការខកចិត្តយ៉ាងខ្លាំងជាមួយ លោក Zelensky ក្រោយការបដិសេធមិនទទួលយក ស្របតាមសំណើប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីដើមសប្តាហ៍នេះ ជុំវិញធនធានកម្រ។

គួរបញ្ជាក់ថា លោក Trump ធ្លាប់ប្រកាសថាបើ លោក Zelensky ចង់ឲ្យអាមេរិក បន្តជំនួយនោះ ត្រូវតែយកធនធានរ៉ែកម្រមកដោះដូរ៕

ដោយ៖ ពេជ្រ            

Written by 

Related posts

Leave a Comment