Jude Bellingham បានទទួលរងការពិន័យ២ប្រកួតនៅក្របខណ្ឌ La Liga បន្ទាប់ពីទទួលបានកាតក្រហមពេលប្រកួតស្មើជាមួយក្រុម Osasuna កាលពីថ្ងៃសៅរ៍ ។
ខ្សែបម្រើរបស់ក្លឹប Real Madrid ត្រូវបានបណ្តេញចេញនៅនាទីទី ៣៩ដោយសារប្រើពាក្យប្រមាថ ដល់អាជ្ញាកណ្តាលលោក Jose Luis Munuera Montero ។
កាលពីថ្ងៃអង្គារ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានថ្កោលទោសការរំលោភបំពានដ៏គួរឲ្យស្អប់ខ្ពើមដែលលោក Montero បានទទួលតាំងពីពេលនោះមក។
គណៈកម្មាធិការវិន័យរបស់ RFEF បានសម្រេចកាលពីថ្ងៃពុធថា Bellingham គួរតែត្រូវបានដាក់ទណ្ឌកម្មចំពោះអ្វីដែលខ្លួនបានពិពណ៌នាថាជា “អាកប្បកិរិយានៃការមើលងាយ ឬខ្វះការពិចារណាចំពោះអាជ្ញាកណ្តាល”។
នេះមានន័យថាកីឡាករសញ្ជាតិអង់គ្លេស Bellingham វ័យ ២១ ឆ្នាំនឹងខកខានការប្រកួតនៅក្របខណ្ឌ La Liga ទល់នឹង Girona និង Real Betis ផងដែរ៕
