សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៦ នាក់ពាក់ព័ន្ធគ្រឿងញៀន

តាកែវ ៖ ជនសង្ស័យចំនួន៦នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តចុះសហការជាមួយកំលាំងស្រុកត្រាំកក់ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណ:ពេលដែលក្រុមជនសង្ស័យបានរកស៊ីជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់រួចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ  ឆ្នាំ  ២០២៥ នាវេលាម៉ោង១៥និង១០នាទី ស្តិតនៅភូមិមឿងចា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក អនុសេនីយ៍ឯក ជួន  តូរៈតៈ  នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ថមសេនីយ៍សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះលោកបានដឹកនាំកំលាំងចុះបង្រ្កាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិ ឃុំខាងលើ ហើយជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់រួមមាន៖
១.ឈ្មោះ ញ៉ សុខណា ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
២.ឈ្មោះស៊ិន សែន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ស្រែគួរ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
៣.ឈ្មោះ សាន បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិទទឹងថ្ងៃ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
៤.ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
៥.ឈ្មោះ ធន់ ផាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មឿងចារ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
៦.ឈ្មោះសុខ សារិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកនាយការិយាល័យបានបន្តទៀតថាយើងបានដកហូតវត្ថុតាងរួមមាន
១/ម្សៅក្រាមពណ៌សថ្លាចំនួន៣៩កញ្ចប់
(ធំ៥) ទម្ងន់:៨៣.១៩ក្រាមថ្លឹងទាំងសំបកថង់)
២/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
៣/ដាវដែកចំនួន ០២ដើម
៤/ ម៉ូតូចំនួន០២គ្រឿងម៉ាកC125
ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1G 4948 និងភ្នំពេញ1KU 3592
៥/ ទូរស័ព្ទដៃចំនួន០៦គ្រឿង។
៦/ កាំភ្លើងកែឆ្នៃចំនួន០១ដើម
៧/ សម្ភារៈវិចខ្ចប់និងសម្ភារៈប្រាស់គ្រឿង ញៀនមួយចំនួន។ នៅចំពោះមុខកំលាំងជំនាញក្រុមជនសង្ស័យបាននិយាយសារភាពថាពួកគេពិតជាបានរកស៊ីជួញដូនឹងរក្សាទុកគ្រឿងញៀតពិតប្រាកដមែន។
ហើយនៅល្ងាចថ្ងៃទី២០  ២  ២០២៥ កំលាំងជំនាញការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមច្បាប់។ត្រាំកក់

Written by 

Related posts

Leave a Comment