ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ហ៊ានអះអាងថាសង្គ្រាមអ៊ុយក្រែន បានបិទបញ្ចប់ហើយ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា យុគសម័យនៃសង្រ្គាមនៅអ៊ុយក្រែន គឺបញ្ចប់ហើយ។

លោក Waltz បានលើកឡើងថា យុគសម័យនៃសង្គ្រាមដែលមិនចេះចប់មិនចេះហើយជាមួយនឹងការស្លាប់ និងការបំផ្លិចបំផ្លាញនៅគ្រប់ភាគីទាំងអស់ ដែលចំណាយអស់រាប់រយពាន់លានដុល្លារ ត្រូវចំណាយកងទ័ពអស់រាប់សែននាក់ គឺបញ្ចប់ត្រឹមនេះហើយ។

លោក បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ច្បាស់ណាស់ថាលោក មានបំណងចង់បញ្ចប់សង្រ្គាមនេះ ដែលភាគីទាំងអស់ត្រូវគាំទ្រ ។

ទន្ទឹមនោះ លោក បានសម្តែងការងឿងឆ្ងល់ ចំពោះប្រតិកម្មរបស់ទីក្រុងគៀវ ជុំវិញសំណើសហរដ្ឋអាមេរិកក្នុងការប្រើប្រាស់ធនធានរ៉ែក្រុងគៀវ ជាថ្នូរនឹងជំនួយ។ ស្របពេលដែលសហរដ្ឋអាមេរិក មើលឃើញថានេះជាឱកាសដាច់ខាត ហើយនោះគឺជាការឱ្យសហរដ្ឋអាមេរិកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនដើម្បីឱ្យពួកគេរីកចម្រើនទាំងរ៉ែ ធនធានធម្មជាតិ ប្រេង និងឧស្ម័ន ។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចាប់អារម្មណ៍ក្នុងការទទួលយកលោហៈធាតុកម្ររបស់អ៊ុយក្រែន។ ខណលោក Zelensky បានបង្ហាញពីការត្រៀមខ្លួនធ្វើកិច្ចព្រមព្រៀងមួយ ហើយស្នើថាលទ្ធផលនៃការចរចាលើបញ្ហានេះអាចត្រូវកត់ត្រានៅក្នុងសន្និសីទទីក្រុង Munich នៅថ្ងៃទី ១៤-១៦ ខែកុម្ភៈ ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment