អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Aleksandr Grushko បាននិយាយថា សហភាពអឺរ៉ុបមិនមានកន្លែងនៅក្នុងតុចរចាដើម្បីដោះស្រាយជម្លោះអ៊ុយក្រែននោះទេ។ ការលើកឡើងបែបនោះ គឺចង់និយាយអំពីតួនាទីរបស់ទីក្រុងព្រុចសែល ក្នុងការជំរុញជម្លោះនេះ។

កាលពីថ្ងៃអង្គារ មន្ត្រីរុស្ស៊ី និងអាមេរិកបានកោះប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីវិធីស្តារទំនាក់ទំនងទ្វេភាគី និងរៀបចំការចរចានាពេលអនាគតលើការដោះស្រាយជម្លោះអ៊ុយក្រែន។ ទន្ទឹមនឹងការរំពឹងទុករបស់ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ថានឹងមានកិច្ចពិភាក្សាទ្វេភាគីអាមេរិក-រុស្ស៊ី ស្តីពីការបញ្ចប់អរិភាពនោះ គេមើលឃើញថា បញ្ហានោះវាបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីមន្ត្រីសហភាពអឺរ៉ុបមួយចំនួន ដែលបានទទូចចង់ចូលរួមជាផ្នែកមួយនៃការចរចានោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Grushko បានសម្តែងការងឿងឆ្ងល់ចំពោះការទាមទាររបស់សហភាពអឺរ៉ុបសម្រាប់អាសនៈនៅតុចរចា។ លោកបញ្ជាក់ថា “នេះគ្រាន់តែជាការភ្ញាក់ផ្អើលមួយ ចាប់តាំងពីពួកគេបានអង្គុយនៅតុចរចារនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយមិនទទួលបានលទ្ធផលអ្វីទាំងអស់។
លោកអនុរដ្ឋមន្ត្រីបានលើកទ្បើងបែបនោះ គឺចង់ចង្អុលបង្ហាញពីតួនាទីរបស់ EU ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀង Minsk ដែលបរាជ័យ ដែលជាកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១៥ ហើយត្រូវបានគេសន្មត់ថាដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ុយក្រែន និង Donetsk និង Lugansk ។
អាល្លឺម៉ង់ និងបារាំងត្រូវបានគេសន្មត់ថាជាអ្នកធានានៃកិច្ចព្រមព្រៀងដែលបរាជ័យនោះ ប៉ុន្តែក្រោយមកបានទទួលស្គាល់ថា ពួកគេគ្រាន់តែចុះហត្ថលេខាលើវាដើម្បីទិញពេលវេលា Kiev ក្នុងកសាងយោធារបស់ខ្លួនឲ្យរឹងមាំប៉ុណ្ណោះ។
លោក Grushko ក៏បានចង្អុលបង្ហាញអំពីបំណងប្រាថ្នាដែលបានបញ្ជាក់ម្តងហើយម្តងទៀតរបស់សហភាពអឺរ៉ុបក្នុងការ ធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្ត្រលើប្រទេសរុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា ការហាមឃាត់តួនាទីណាមួយសម្រាប់សហភាពអឺរ៉ុប និងបណ្តាប្រទេសអឺរ៉ុបក្នុងការចរចានាពេលខាងមុខនោះ គឺដើម្បីដោះស្រាយជម្លោះនៅក្នុង និងជុំវិញអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយលោកអនុរដ្ឋមន្ត្រីបានស្នើថា មានរឿងមួយដែល EU អាចធ្វើបាន ដើម្បីជួយដោះស្រាយជម្លោះ ហើយនោះគឺបញ្ឈប់រាល់ការគាំទ្រផ្នែកយោធា និងជំនួយផ្សេងទៀតសម្រាប់ទីក្រុងគៀវ។
ទន្ទឹមនឹងនេះឯកអគ្គរដ្ឋទូតអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia ក៏បានសង្កត់ធ្ងន់ថា ទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មិនអាចជាផ្នែកនៃកិច្ចចរចាសន្តិភាពអ៊ុយក្រែនណាមួយបានទេ ដោយសារពួកគេ “មិនអាចចរចាបាន” ហើយត្រូវបានបិទបាំងដោយ “បំណងប្រាថ្នាដ៏ឆ្កួតលីលាក្នុងការកម្ចាត់រុស្ស៊ីនៅលើសមរភូមិក្រោមកណ្តាប់ដៃរបស់អ៊ុយក្រែនដែលនៅរស់រានមានជីវិត”។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏បានច្រានចោលការចូលរួមរបស់ EU ក្នុងការចរចា ដោយស្នើថា ប្លុកនេះនឹងប្រើប្រាស់បទឈប់បាញ់ម្តងទៀតនៅអ៊ុយក្រែន ដើម្បីសងសឹកក្រុងគៀវ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់ថា វាលឿនពេកក្នុងការនិយាយអំពីចំណុចជាក់លាក់ណាមួយនៃកិច្ចចរចាសន្តិភាពអ៊ុយក្រែននាពេលអនាគត។ លោក Lavrov បានចង្អុលបង្ហាញថា គណៈប្រតិភូរុស្ស៊ី និងអាមេរិកបានជួបប្រជុំគ្នាដើម្បីស្តាប់នូវតួនាទីរបស់គ្នាទៅវិញទៅមក និងស្ដារទំនាក់ទំនងឡើងវិញ បន្ទាប់ពីរយៈពេលមិនប្រក្រតី នៅក្នុងទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ៕

ដោយ៖ ពេជ្រ