លោក Vance បដិសេធការចោទប្រកាន់ដែលថាលោក បញ្ជូនទ័ពអាមេរិកទៅអ៊ុយក្រែន

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចោទប្រកាន់កាសែត Wall Street Journal ថា បំភ្លៃការអត្ថាធិប្បាយរបស់លោក អំពីលទ្ធភាពនៃការបញ្ជូនទាហានអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ។

លោក បង្ហោះនៅលើ X ថា WSJ បានបំភ្លៃពាក្យខ្ញុំ សម្រាប់រឿងមិនសមហេតុផល ដោយថាកងទ័ពអាមេរិក ត្រូវដាក់ពង្រាយនៅក្រៅប្រទេស ដោយមិនចាំបាច់។

លោក Vance បន្តថា លោកប្រធានាធិបតី Trump គឺជាអ្នកបង្កើតកិច្ចព្រមព្រៀងចុងក្រោយ ហើយនឹងនាំមកនូវសន្តិភាពដល់តំបន់ដោយការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ដូចដែលយើងតែងតែនិយាយថា កងទ័ពអាមេរិក មិនគួរធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសន្តិសុខរបស់ប្រទេសខ្លួនឡើយ។ សង្រ្គាមនេះគឺរវាងរុស្ស៊ី និងអ៊ុយក្រែន នោះទេ។

យោងតាម WSJ រាយការណ៍ថា លោក Vance បាននិយាយថា ជម្រើសនៃការបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៊ុយក្រែន នៅតែមាននៅលើតុចរចា ប្រសិនបើទីក្រុងម៉ូស្គូ បដិសេធមិនចរចាដោយស្មោះត្រង់។

 WSJ ដកស្រង់សម្ដី លោក Vance បន្តថា ហើយសហរដ្ឋអាមេរិក អាចប្រើឥទ្ធិពលសេដ្ឋកិច្ច និងឥទ្ធិពលកងទ័ព ប្រឆាំងនឹងប្រទេសរុស្ស៊ី។

ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើអត្ថាធិប្បាយលើអត្ថបទ Wall Street Journal ដោយនិយាយថា ការគំរាមកំហែងរបស់លោក Vance បង្ហាញពីធាតុថ្មីនៃជំហររបស់សហរដ្ឋអាមេរិក ដែលត្រូវការឱ្យមានភាពច្បាស់លាស់ ក្នុងអំឡុងពេលកិច្ចពិភាក្សានាពេលអនាគត។

គួរបញ្ជាក់ថា នៅថ្ងៃទី ១២ ខែកុម្ភៈ លោកពូទីន និងលោក Trump បានពិភាក្សាគ្នាតាមទូរស័ព្ទ ពីទស្សនវិស័យសម្រាប់ការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន។ យោងតាមវិមានក្រឹមឡាំង ប្រធានាធិបតីអាមេរិក បានអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី ដើម្បីសម្រេចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វិមានក្រឹមឡាំង បានលើកឡើងថា មូលហេតុឫសគល់នៃជម្លោះចាំបាច់ត្រូវដោះស្រាយ និងយល់ព្រមជាមួយលោក Trump ថាដំណោះស្រាយយូរអង្វែងអាចសម្រេចបានតាមរយៈការចរចាសន្តិភាព ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment