លោក Koji Gyotoku នឹងដឹកនាំក្រុមគោព្រៃកម្ពុជា ប្រកួតមិត្តភាពជាមួយវៀតណាម

យោងតាមការបញ្ជាក់ពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា FFC ​បានឲ្យដឹងថា លោកគ្រូ​ Koji Gyotoku នឹងត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ម្ចាស់​ផ្ទះ​ក្រុម​ជម្រើសជាតិ​វៀតណាម  នៅថ្ងៃទី១៩ ខែមីនា នៅកីឡដ្ឋាន Go Dau ក្នុងខេត្ត Binh Duong ប្រទេសវៀតណាម។ ​ប៉ុន្តែថាតើគ្រូបង្វឹកសញ្ជាតិជប៉ុន វ័យ៥៦ឆ្នាំ នឹងបន្តដឹកនាំក្រុមឈុតធំជាអចិន្ត្រៃ ឬក៏អត់នោះនៅមិនទាន់ដឹងច្បាស់នៅឡើងទេ។ អគ្គលេខាធិការ FFC បញ្ជាក់បន្ថែមថា តំណែងគ្រូកម្ពុជា ស្ថិតនៅក្នុងការពិចារណានៅឡើយ ដោយលោក Koji ក៏ស្ថិតក្នុងបេក្ខភាពនេះដែរ៕

Written by 

Related posts

Leave a Comment