អាជ្ញាធរខេត្តបានរៀបចំដាក់បង្គោលសូឡាបំភ្លឺតាមដងផ្លូវសាធារណៈសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ

ខេត្តរតនគិរី÷ អាជ្ញាធរខេត្តបានរៀបចំដាក់បង្គោលសូឡាសម្រាប់បំភ្លឺតាមដងផ្លូវជាតិលេខ៧៨-៥ ចាប់ពីត្រង់ចំណុចចុះចំណោទបឹងកម្សាន្ត រហូតមកដល់ព្រំប្រទល់ រវាងភូមិសាស្ត្រ ក្រុងបានលុងនិងព្រំប្រទល់ស្រុកអូរជុំ។

លោកកៃ សាវិន អភិបាលរងក្រុងបានលុងដែលជាអ្នកដឹកនាំក្រុមការងារដាក់សូឡានេះ បានបញ្ជាក់ថា បង្គោលភ្លើងសូឡាដែលបានរៀបចំដាក់នោះ គឺមានចំនួន ៦៥បង្គោល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី ព្រមទាំងលោកជំទាវ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលរងក្រុងបានលុង និងសប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភបង្គោលសូឡាផងដែរ ដើម្បីបំភ្លឺតាមដងផ្លូវសាធារណៈ ជាពិសេស សិក្សានុសិស្ស និងលោកគ្រូ អ្នកគ្រូវិទ្យាល័យអន្តេវាសិកដ្ឋាន(បានលុង)បំភ្លឺនៅមុខសាលារបស់គាត់ដើម្បីងាយស្រួលដល់សិស្សសាលាធ្វើដំណើរនៅពេលយប់ព្រលប់។

លោកគ្រូដែលបង្រៀននៅវិទ្យាល័យអន្តេវាសិកដ្ឋាន បានឲ្យដឹងដែរថា លោកមានការសប្បាយចិត្តរីករាយនិងត្រេកអរជាខ្លាំង បន្ទាប់ពីបានដាក់បង្គោលសូឡាបំភ្លឺនៅតាមដងផ្លូវឬនៅតាមមុខសាលារៀន ជាមធ្យោបាយមួយដែលសិក្សានុសិស្សពួកគាត់ចេញធ្វើដំណើរទៅរៀនយប់ព្រលប់ សុខសុវត្ថិភាពតាមផ្លូវ ពីព្រោះយប់ឡើងដោយសារមានភ្លើងភ្លឺស្រាប់ តែកន្លងមកមានការព្រួយបារម្ភខ្វល់ខ្វាយបញ្ហាសិស្សដែរ។

ព្រោះសិស្សចេញទៅណា មកណាយប់ជ្រៅ ហើយនៅទីនេះជាតំបន់ដាច់ស្រយាល ពីគេឆ្ងាយពីទីរួមខេត្ត។ប៉ុន្តែកន្លងទៅមិនមានភ្លើងបំភ្លឺច្បាស់លាស់ទេ អាចមានបញ្ហាធ្វើដំណើរ និយាយរួមអត់មានសុវត្ថិភាពនោះទេ។

លោកគ្រូអ្នកគ្រូមើលឃើញថាដោយមានការជួយឧបត្ថម្ភពីសំណាក់ឯកឧត្តមអភិបាលខេត្ត លោកមេបញ្ជាការអាវុធហត្ថខេត្ត និងលោកអភិបាលរងក្រុងបានលុង ដែលបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ដាក់បំភ្លឺផ្លូវនៅតាមទីសាធារណៈនៅពេលយប់នោះ។

លោកគ្រូអ្នកគ្រូសិក្សានុសិស្សអរគុណយ៉ាងជ្រាលជ្រៅមកឯកឧត្តមអភិបាលបានគិតគូរសុខទុក្ខនិងសុវត្ថិភាពភូមិ,ឃុំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូនៅពេលយប់ជ្រៅ៕

Written by 

Related posts

Leave a Comment