សាលាដំបូងខេត្តរតនគិរី ចេញដីការក្សាការពារបិទផ្លូវធ្វើដំណើរ ដីចម្ការកៅស៊ូ

ខេត្តរតនគីរី÷ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ លោក មុត្ត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តនគីរីបានដឹកនាំកម្លាំងចុះអនុវត្តសាលដីការសាលាដំបូង ដើម្បីរក្សាការពារ ដីផ្លូវមួយកន្លែង ទុកជាទ្រព្យសម្បត្តិរបស់សហម្ចាស់បំណុលឈ្មោះ ឡុង ម៉េងគ្រុយ ភេទប្រុស អាយុ៧០ឆ្នាំជនជាតិខ្មែរ និងប្រពន្ឋឈ្មោះមិន ចាន់ថុលអាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ដែលមានអាស័យដ្ឋាននៅភូមិចងរ៉ា ឃុំបា៉តាងស្រុកលំផាត់ ខេត្តរតនគិរី។

  ខ្លឹមសារនៃសាលក្រមរដ្ឋប្បវេណីដែលដើមចោទប្តឹងគឺសុំទាមទារឲ្យតុលាការមានវិធានការតាមផ្លូវច្បាប់៖
១.ហាមឃាត់មិនឲ្យភាគីសហកូនបំណុលជាងដប់គ្រួសារ ដែលមានឈ្មោះតំណាងរួមមានៈ ប៉េង សុខសាន, គឹមអូន, សេងខេងសាយ និងក្រុមរបស់ខ្លួនចេញចូលក្នុងបរិវេណដីចម្ការរបស់សហម្ចាស់បំណុលដែលមានឈ្មោះ ឡុង ម៉េងគ្រុយ ជាដីចម្ការកៅស៊ូដែលមានទំហំ៤៥ហិកតា ស្ថិតនៅភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
២.អនុញាតិឲ្យប្រើប្រាស់ផ្លូវចូលតាមចម្ការចន្ទី លក្ខណ:ឯកជន លើដីចម្ការចន្ទីរបស់ខ្លួន ដើម្បីអាស្រ័យផលចម្ការរបស់សហកូនបំណុល។
៣.ស្នើសុំឲ្យភាគីសហកូនបំណុលនិងក្រុមរបស់ខ្លួនឲ្យធ្វើដំណើរទៅចម្ការរបស់ខ្លួនដែលមានទំហំទទឹង៦ម៉ែត្រនិងបណ្តោយដល់ដីចម្ការរៀងៗខ្លួន ដែលអាជា្ញធរមូលដ្ឋានភូមិឃុំសម្រេចធ្វើអោយនោះទៅ។

ដោយឡែកតំណាងប្រជាពលរដ្ឋជាងដប់គ្រួសារដែលមានដីនៅពីក្រោយដីលោក ឡុង ម៉េងគ្រុយ ជាសហម្ចាស់បំណុលនោះកើតទុក្ខពុំសុខចិត្តដោយលើកហេតុផលរៀងខ្លួនថា ដីផ្លូវជាដីរបស់រដ្ឋ ពួកគាត់បានអាស្រ័យផលតាំងពីជាង១០ឆ្នាំ ខ្លះ៨ឆ្នាំកន្លងមកហើយ។

គូររំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែវិច្ចិកាឆ្នាំ២០២២កន្លងទៅ ដោយបទបញ្ជាពីលោក ញ៉ែម សំអឿន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី  លោក ខណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី បានដឹកនាំមន្ត្រីជំនាញ និងកម្លាំង នគរបាល កងរាជអាវុធហត្ថ ព្រមទាំងមន្ត្រីមូលដ្ឋានផ្ទាល់ ចុះរុះរើ របង ដែលលោក ឡុង ម៉េងគ្រុយ បានធ្វើបិទ មិនឲ្យ ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់  ក្នុងបរិវេណដីចម្ការរបស់ខ្លួន ប៉ុន្តែ ខណៈពេលនោះ លោកឡុង ម៉េងគ្រុយ មិនឯកភាពតាមសំណើ របស់រដ្ឋបាលខេត្ត ដែលដឹកនាំ និងចុះអនុវត្តផ្ទាល់ដោយលោក ខណ្ឌ ចំណានអភិបាលរងខេត្តនោះទេ ទើបលោកឡុង ម៉េងគ្រុយ ក៏បានដាក់ពាក្យបណ្ដឹង ទៅសាលាដំបូងខេត្តរតនគិរី ប៉ុន្តែ មិនបានឈ្នះក្តីនោះទេ ហើយលោកឡុង ម៉េងគ្រុយ បន្តប្ដឹង ទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំនោះបន្តទៀត។

រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ទើបឃើញតំណាង ឯកយ្យការអមសាលាដំបូងខេត្តរតនគីរី ចុះមកអនុវត្តដីកា រក្សាការពារ តែម្ដង។

ពាក់ព័ន្ឋករណីខាងលើ លោកឡុង ម៉េងគ្រុយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភ:នេះបានឲ្យសារព័ត៌មានដឹងដែរថា មូលហេតុ ដែលលោកបិទផ្លូវមិនឲ្យធ្វើដំណើរនេះមកពីកន្លងមក មានចោរ ចូលលួចជ័រកៅស៊ូ និងចូលលួចជៀរ ជ័រកៅស៊ូ របស់ខ្លួនថែមទៀតផង។

លោកឡុង ម៉េងគ្រុយ ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យើងដឹងតាមទូរស័ព្ទបន្ថែមដែរថា ពាក់ព័ន្ធមនុស្សចំនួនប៉ុន្មានគ្រួសារដែលរស់នៅពីខាងក្រោយដីចម្ការរបស់លោកនិងទាមទាផ្លូវធ្វើដំណើរនោះសុទ្ធតែជាមនុស្សដែលលោកនាំមករស់នៅទាំងអស់ ប៉ុន្តែបែរជាមករករឿងនិងបង្កជាបញ្ហាប្តឹងផ្តោលជាមួយលោកថែមទៀតផង។

ទី២.ដីផ្លូវនោះជាដីរបស់លោកផ្ទាល់ មិនមែនជាដីរដ្ឋនោះទេ រីឯផ្លូវនោះក៏លោកជាអ្នកធ្វើផងដែរ។


តំណាងប្រជាពលរដ្ឋទាំង ១៥គ្រួសារ ដែលកំពុងរងគ្រោះ នៃការបិទផ្លូវ មិនឲ្យធ្វើដំណើរចេញចូលនោះ បានទទូចស្នើសុំទៅថ្នាក់ដឹកនាំខេត្ត ជាពិសេសលោក ញ៉ែម សំអឿន អភិបាលនៃគណ:អភិបាលខេត្តសូមឯកឧត្តមជួយរកដំណោះស្រាយដោយសន្តិវិធីគ្មានហិង្សាណាមួយកើតឡើងនោះឡើយ។
ពួកគាត់ថាផ្លូវដែលអនុញាតិឲ្យធ្វើដំណើរកាត់តាមចម្ការចន្ទីដែលមានទទឹង៦ម៉ែត្រនោះ ជាដីចំណោតភ្នំខ្ពស់ខ្លាំងរថយន្តឡើងអត់រួចនោះទេ បង្កបញ្ហាការលំបាកដល់ការដឹកជញ្ជូនកសិផលផ្សេងៗជាពិសេសនៅរដូវវស្សាជាដើម។

អ្នកវិភាគបានលើកឡើងថា រឿងរ៉ាវដ៏រាំរ៉ៃមួយនេះកើតឡើងហាក់ដូចជារឿងគំនុំ ដោយសារមានពាក្យបណ្តឹងដាក់ទៅតុលាការ ហើយតុលាការក៏ចុះអនុវត្តនិងពិនិត្យបណ្តឹងនោះក៏ចេញដីការក្សាការពារទ្រព្យសម្បត្តិរបស់គេអញ្ចឹងទៅ។ ដោយឡែក បញ្ហាចម្រូងចម្រាស់ ពាក់មុខយក្សដាក់គ្នាខាងលើនេះ គួរតែអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ រកវិធីផ្សះផ្សារគ្នាដោយសន្តិភាពឈ្នេះឈ្នេះ ទាំងអស់គ្នា ដើម្បីសេចក្តីសុខក្សេមក្សាន្ត៕

Written by 

Related posts

Leave a Comment