កូរ៉េខាងជើង ថ្កោលទោសការមកដល់កំពង់ផែកូរ៉េខាងត្បូងនូវនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក

នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់អាមេរិក បានធ្វើការចូលចតក្នុងកំពង់ផែប្រទេសកូរ៉េខាងត្បូង ខណកូរ៉េ​ខាង​ជើង​និយាយ​ថា ទង្វើ​នេះ​ធ្វើ​ឱ្យ​ភាព​តាន​តឹងក្នុងតំបន់កាន់​តែ​ខ្លាំង​ឡើង​។

កាសែត Rodong Sinmun របស់គណបក្សពលករដែលកំពុងកាន់អំណាចនៅថ្ងៃអង្គារបានបង្ហាញនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បរិហារ​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​មិន​អើពើ​ជា​ចំហ​ចំពោះ​កង្វល់​សន្តិសុខ​របស់​កូរ៉េខាងជើង ខណដែលនាវា USS Alexandria ត្រូវបានគេរាយការណ៍ថាបានមកដល់ទីក្រុង Busan មួយថ្ងៃមុននេះ។

អ្នកនាំពាក្យបាននិយាយថា យោធាកូរ៉េខាងជើងនឹងធ្វើសកម្មភាពដើម្បីទប់ស្កាត់រាល់ការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និង អនុវត្តសិទ្ធិស្របច្បាប់ក្នុងការដាក់ទណ្ឌកម្មអ្នកបង្កហេតុ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនិយាយថា ទីក្រុងព្យុងយ៉ាងទំនងជាកំពុងសាកល្បងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលអះអាងថា លោកបើកចំហរដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ប៉ុន្តែថ្មីៗនេះ លោក គីម បាននិងកំពុងផ្តោតលើការពង្រឹងសម្ព័ន្ធភាពរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូ។

មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាមួយនឹងការផ្តល់កងទ័ពរាប់ពាន់នាក់ កាំភ្លើងធំចម្ងាយឆ្ងាយចំនួន 200 ដើម និងគ្រាប់រំសេវ យ៉ាងច្រើនថែមទៀត។ ផ្តើមពីនោះកូរ៉េខាងជើងក៏បានបង្ហាញនូវក្តីសង្ឃឹមថា ទីក្រុងមូស្គូនឹងជួយក្រុងព្យុងយ៉ាងក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងផ្តល់បច្ចេកវិទ្យាឡើងវិញសម្រាប់មីស៊ីលផ្លោងអន្តរទ្វីប៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment