កីឡាករសំខាន់របស់ Real រូបបនេះ នឹងអវត្តមានពេលប៉ះ Man City យប់នេះ

ក្លឹបយក្សអេស្ប៉ាញបាននិយាយកាលពីថ្ងៃអាទិត្យថាកីឡាករ Lucas Vazquez របស់ក្លឹប Real Madrid នឹងខកខានការប្រកួតជើងទី ១ នៃការប្រកួតវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Manchester City នៅយប់នេះដោយសារតែរបួសសរសៃពួរ។

ខ្សែការពារស្លាបស្តាំវ័យ ៣៣ ឆ្នាំរូបនេះបានរងរបួសក្នុងអំឡុង Real Madrid លេងក្នុងលទ្ធផលស្មើ ១-១ ជាមួយគូប្រជែង Atletico Madrid នៅ LaLiga កាលពីថ្ងៃសៅរ៍ ប៉ុន្តែការធ្វើតេស្តជាបន្តបន្ទាប់បានរកឃើញថាមានរបួសនៅជើងឆ្វេង​។

Real បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការធ្វើតេស្ត​លើ Lucas Vazquez នៅថ្ងៃនេះដោយ​គ្រូពេទ្យ Real Madrid ​បាន​បង្ហាញថា កីឡាកររូបនេះរបួសសាច់ដុំនៅសរសៃពួរខាងឆ្វេង​” ។ ម្ចាស់ជើងឯក Champions League បានបន្ថែមថា “រូបគេនឹងមិន​ធ្វើដំណើរទៅទីក្រុង Manchester នោះទេ” ។

ក្រុមរបស់លោក Carlo Ancelotti ក៏មិនមានកីឡាករ Eder Militao, Dani Carvajal, David Alaba, និង Antonio Ruediger នោះទេ ដោយសាររបួស​ ​ដូច្នេះក្លឹបយក្សអេស្ប៉ាញមួយនេះ នៅសល់តែ Raul Asensio ជាខ្សែការពារកណ្តាល រួមជាមួយនឹង Fran Garcia និងកីឡាករ Ferland Mendy ៕

Written by 

Related posts

Leave a Comment