ប៉ាគីស្ថាន សម្រេចដកខ្លួនចេញពីការប្រកួតវគ្គជម្រុះ AFC Asian Cup 2027 ហើយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានប៉ាគីស្ថាន FootballPakistan​.Com ​បានឲ្យឹងថា សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន បានសម្រេចដកខ្លួនចេញពីការប្រកួតវគ្គជម្រុះ AFC Asian Cup 2027 ហើយ បន្ទាប់ពីការព្យួរសហព័ន្ធបាល់ទាត់ប៉ាគីស្ថាន (PFF) ដោយស្ថាប័នបាល់ទាត់ពិភពលោក FIFA។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ PFF បានបញ្ជាក់ពីការដកខ្លួនចេញពីការប្រកួតដោយនិយាយថា “សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) សោកស្តាយក្នុងការជូនដំណឹងដល់ភាតរភាពកីឡាបាល់ទាត់ថាក្រុមជម្រើសជាតិនឹងមិនអាចចូលរួមក្នុងការប្រកួតជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027 Qualifiers” ។

យ៉ាងណាមិញសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានផ្តល់ពេលឱ្យសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានរហូតដល់ថ្ងៃទី ៤ខែមីនា ដើម្បីដកបម្រាមរបស់ FIFA ​អាចលេងវគ្គជម្រុះ Asian Cup ជាមួយស៊ីរី នៅថ្ងៃទី ២៥ ខែមីនា និងបន្តការប្រកួត។ ប៉ុន្តែប្រសិនបើការហាមប្រាមនេះមិនត្រូវបានលុបចោលត្រឹមថ្ងៃទី ៤ ខែមីនាទេនោះ ប្រទេសប៉ាគីស្ថាននឹងត្រូវដកចេញពីវគ្គជម្រុះដោយ AFC

ដូច្នេះយើងត្រូវរង់ចាំដំណឹងបន្ត ថាតើ AFC សម្រេចផ្ដល់កៅអីវគ្គជម្រុះក្នុងពោលនោះ ឱ្យកម្ពុជា ឬយ៉ាងណា៕

Written by 

Related posts

Leave a Comment