Trump គ្រោងណាត់ជួបលោក Zelensky នៅសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ 

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគ្រោងនឹងជួបប្រជុំជាមួយលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី នៅសប្តាហ៍ក្រោយ ដោយទីក្រុងវ៉ាស៊ីនតោន ជាទីកន្លែងដ៏មានសក្តានុពលបំផុត។

មេដឹកនាំអាមេរិកបានឲ្យដឹងបែបនោះមុនពេលពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន Shigeru Ishiba នៅសេតវិមាន។ លោកនិយាយថា “ខ្ញុំប្រហែលជានឹងជួបជាមួយZelensky នៅសប្តាហ៍ក្រោយនេះ ហើយខ្ញុំប្រហែលជានឹងកំពុងនិយាយជាមួយរុស្ស៊ីផងដែរគឺជាមួយលោកប្រធានាធិបតី Vladimir] Putin។ លោកថា Zelensky អាចនឹងជួប ជាមួយខ្ញុំនៅសប្តាហ៍ក្រោយ ទោះជាគាត់ជាមនុស្សបែបណាក៏ដោយ តែខ្ញុំនៅទីនេះដើម្បីជួបគាត់។

ប្រធានាធិបតី​អអាមេរិកក៏បានឲ្យដឹងដែរថាអាចនឹងមានការ​រៀបចំផ្នែក​ខ្លះ​នៃ​កិច្ច​ពិភាក្សាជាមួយលោក Zelensky ​នៅលើ​ទីលាន​វាលស្មៅ​ក្នុងផ្ទះ​របស់​លោក និង​​នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​។ លោកត្រាំ​បន្ថែម​ថា​ ខ្ញុំ​មិន​ទៅ​អ៊ុយក្រែន​នោះ​ទេ។

យ៉ាងណាក៏ដោយលោក Trump មិន​បាន​បញ្ជាក់​លម្អិត​អំពី​ពេល​ណា​ដែល​លោក និង​លោក Putin អាច​និយាយ​គ្នា​នោះ​ទេ។ ដោយលោកគ្រាន់តែ​បាន​បញ្ជាក់​ជា​ថ្មី​ថា វិបត្តិ​អ៊ុយក្រែន​នឹង​មិន​កើត​ឡើង​ទេ ប្រសិន​បើ​លោក​ជា​ប្រធានាធិបតី​នៅ​ពេល​វា​ចាប់​ផ្តើម។

លោក Trump ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពមួយនឹងត្រូវបានបញ្ចប់ នៅពេលណាមួយនាពេលអនាគត តែមិនយូរពេកនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment