នាយករដ្ឋមន្ត្រីជប៉ុន Ishiba Shigeru និងប្រធានាធិបតីអាមេរិក Donald Trump បានចូលរួមសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ។ លោក Ishiba បានប្រើឱកាសនេះដើម្បីនិយាយថាគាត់ចង់បង្កើនការវិនិយោគនៅសហរដ្ឋអាមេរិកបន្ថែមទៀតរហូតដល់ទំហំ ១ ពាន់ពាន់លានដុល្លារ។

លោក Ishiba បាននិយាយថា ផ្អែកលើសមិទ្ធិផលនៃកិច្ចប្រជុំនេះ ខ្ញុំសង្ឃឹមថានឹងធ្វើការជាមួយប្រធានាធិបតី Trump ដើម្បីកសាងយុគសម័យមាសថ្មីក្នុងទំនាក់ទំនងជប៉ុន-អាមេរិក។
មេដឹកនាំទាំងពីរក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍គម្រោង AI និង semiconductors ។ ពួកគេបានយល់ព្រមពង្រឹងសន្តិសុខថាមពលតាមរយៈការបង្កើនការនាំចេញឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសជប៉ុនផងដែរ។
លោក Trump ក៏បានថ្លែងការកោតសរសើរជប៉ុន ហើយបានថ្លែងថា “វាជាឱកាសពិសេសណាស់សម្រាប់ប្រទេសជប៉ុន ហើយយើងរីករាយណាស់ដែលពួកយើងនឹងចាប់ផ្តើមភ្លាមៗបែបនេះ។
ផ្នែកមួយទៀតនៃកិច្ចព្រមព្រៀងអាមេរិក ជប៉ុន គឺគោលនយោបាយសន្តិសុខ ដោយមេដឹកនាំទាំងពីរបាននិយាយថា ពួកគេប្តេជ្ញាពង្រឹងសមត្ថភាពរារាំង និងការឆ្លើយតប ដើម្បីសម្រេចបាននូវសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ពួកគេក៏បាននិយាយផងដែរថាពួកគេនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតតាមរយៈក្របខ័ណ្ឌអន្តរជាតិដូចជាកិច្ចសន្ទនាសន្តិសុខ Quad ជាដើម។ ជប៉ុន និងអាមេរិក គឺជាសមាជិកនៃក្រុម Quad រួមជាមួយអូស្ត្រាលី និងឥណ្ឌា។
ទន្ទឹមនោះ Ishiba និង Trump បានពិភាក្សាគ្នាអំពីផែនការរបស់ Nippon Steel របស់ជប៉ុនក្នុងការទិញយកដែកថែបពីអាមេរិកហើយក៏បានកំណត់លក្ខណៈនៃកិច្ចព្រមព្រៀងសក្តានុពលនោះថា ជា ការវិនិយោគ មិនមែនជា ការទិញនោះទេ។
លោក Ishiba បាននិយាយថា “តាមរយៈការបន្ថែមបច្ចេកវិទ្យារបស់ប្រទេសជប៉ុន យើងនឹងបង្កើតផលិតផលកាន់តែប្រសើរឡើង ហើយប្រទេសជប៉ុននឹងវិនិយោគក្នុងការបង្កើតទំនិញដែលអាចរួមចំណែកដល់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងពិភពលោកថែមទៀត”។
លោកបានបន្ថែមថា លោកបានចែករំលែកជាមួយលោក Trump នូវការយល់ដឹងក្នុងការធ្វើឱ្យប្រាកដថាទំនាក់ទំនងជប៉ុន អាមេរិកមិនក្លាយជាភាគីម្ខាងៗដែលកេងយកចំណេញនោះទ្បើយ៕

ដោយ៖ ពេជ្រ