ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគ្រោងនឹងជួបប្រជុំជាមួយលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី នៅសប្តាហ៍ក្រោយ ដោយទីក្រុងវ៉ាស៊ីនតោន ជាទីកន្លែងដ៏មានសក្តានុពលបំផុត។

មេដឹកនាំអាមេរិកបានឲ្យដឹងបែបនោះមុនពេលពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន Shigeru Ishiba នៅសេតវិមាន។ លោកនិយាយថា “ខ្ញុំប្រហែលជានឹងជួបជាមួយZelensky នៅសប្តាហ៍ក្រោយនេះ ហើយខ្ញុំប្រហែលជានឹងកំពុងនិយាយជាមួយរុស្ស៊ីផងដែរគឺជាមួយលោកប្រធានាធិបតី Vladimir] Putin។ លោកថា Zelensky អាចនឹងជួប ជាមួយខ្ញុំនៅសប្តាហ៍ក្រោយ ទោះជាគាត់ជាមនុស្សបែបណាក៏ដោយ តែខ្ញុំនៅទីនេះដើម្បីជួបគាត់។
ប្រធានាធិបតីអអាមេរិកក៏បានឲ្យដឹងដែរថាអាចនឹងមានការរៀបចំផ្នែកខ្លះនៃកិច្ចពិភាក្សាជាមួយលោក Zelensky នៅលើទីលានវាលស្មៅក្នុងផ្ទះរបស់លោក និងនៅក្នុងក្រុងវ៉ាស៊ីនតោន។ លោកត្រាំបន្ថែមថា ខ្ញុំមិនទៅអ៊ុយក្រែននោះទេ។
យ៉ាងណាក៏ដោយលោក Trump មិនបានបញ្ជាក់លម្អិតអំពីពេលណាដែលលោក និងលោក Putin អាចនិយាយគ្នានោះទេ។ ដោយលោកគ្រាន់តែបានបញ្ជាក់ជាថ្មីថា វិបត្តិអ៊ុយក្រែននឹងមិនកើតឡើងទេ ប្រសិនបើលោកជាប្រធានាធិបតីនៅពេលវាចាប់ផ្តើម។
លោក Trump ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពមួយនឹងត្រូវបានបញ្ចប់ នៅពេលណាមួយនាពេលអនាគត តែមិនយូរពេកនោះទេ៕

ដោយ៖ ពេជ្រ