លោក Trump ថាមិនទាន់បង្ខំពេកទេ ក្នុងការអនុវត្ដផែនការនៅហ្គាហ្សា

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក មិនប្រញាប់ប្រញាល់អនុវត្តផែនការហ្គាហ្សា របស់លោកទេ។

លោក បានប្រាប់អ្នកយកព័ត៌មាននៅពេលចាប់ផ្តើមកិច្ចប្រជុំនៅសេតវិមានជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba ថា កុំទាន់ប្រញាប់ប្រញាល់ជាមួយវា ។

លោក Trump បានលើកឡើងថា ផែនការនេះត្រូវធ្វើយ៉ាងណាឲ្យល្អ ប៉ុន្តែមិនមានការពិចារណាបន្ថែមទៀតនៅឡើយទេ ។

លោក​ ​បានបន្ថែមថា សហរដ្ឋ​អាមេរិក​ នឹង​ចាត់​ទុក​វា​ជា​ប្រតិបត្តិការ​អចលនទ្រព្យ។ ខ្ញុំ​គិត​ថា ការ​ដែល​យើង​នៅ​ទី​នោះ យើង​មាន​ការ​វិនិយោគ​នៅ​ទី​នោះ ខ្ញុំ​គិត​ថា​នឹង​ទៅ​ផ្លូវ​ឆ្ងាយ​ ដើម្បី​បង្កើត​សន្តិភាព ។

យោងតាម លោក Trump បន្តថា អ៊ីស្រាអែល នឹងដោះស្រាយជាមួយនឹងការផ្តល់សន្តិសុខនៅក្នុងតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែកុម្ភៈ លោក Trump បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បន្ទាប់ពីកិច្ចពិភាក្សានៅសេតវិមានថា សហរដ្ឋអាមេរិក កំពុងពិចារណាលើភាពជាម្ចាស់យូរអង្វែងនៃតំបន់ហ្គាហ្សា ដើម្បីអភិវឌ្ឍជាប្រយោជន៍ដល់សន្តិភាពនៅមជ្ឈិមបូព៌ា។ លោក​ ក៏​បាន​ស្នើ​ឲ្យ​ផ្លាស់​ទី​លំនៅ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ពី​តំបន់​ ជុំវិញ​ទៅ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។ លោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់តំបន់ហ្គាហ្សា ប្រសិនបើចាំបាច់ ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment