សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បើកវគ្គបណ្តុះបណ្តាលបំប៉នជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យអណ្ដូងមាស

ខេត្តរតនគិរី៖ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានមានលោក ញ៉ែម សំអឿន ជាប្រធាន ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបន្តបើកវគ្គបណ្តុះបណ្តាលបំប៉នជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ សិក្សា ២០២៤-២០២៥។

ក្នុងពិធីបើកវគ្គនេះមានការអញ្ជើញពីលោក ម៉ម បាសាក់ នាយកវិទ្យាល័យ អណ្តូងមាស ទីប្រឹក្សាយុវជន មន្ត្រីសាខា និងមានការចូលរួម គ្រូបង្គោលវិជ្ជាសង្គ្រោះ បឋម យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន២៤នាក់, ស្រី១៦នាក់។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅវិទ្យាល័យ អណ្ដូងមាស ស្ថិតក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី មានរយៈពេលមួយថ្ងៃពេញ ដោយផ្ដោតលើមេរៀនសំខាន់ៗមួយចំនួនរួមមាន៖

១÷ ប្រវត្តិចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

២÷ គោលការណ៍គ្រឹះទាំង៧ប្រការ

៣÷ ការប្រើប្រាស់បដិរូប

៤÷ គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម

៥÷ ការបង្កើតក្លឹបយុវជន កក្រក ថ្មី

៦÷ វិជ្ជាសង្គ្រោះបឋម

៧÷ បញ្ជ្រាប ពីការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចរាចរណ៍ ការងារសុខភាព និងការកេងប្រវញ្ជផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕

Written by 

Related posts

Leave a Comment