ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ថ្នាក់ជាតិ បានរកឃើញ៤ក្រុមហើយ ឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន៖ វិសាខា-បឹងកេត-ភ្នំពេញក្រោន និង Tiffy Army។
មុនឡើងវគ្គនេះ ក្រុមវិសាខា បានយកឈ្នះលើក្រុមក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប សរុបទាំង២ជើង៨-០ ខណៈភ្នំពេញក្រោន បានយកឈ្នះលើក្រុមឈើតុំខេត្តពោធិ៍សាត់ សរុបទាំង២ជើង ៩-០ កងយោធពលខេមរភូមិន្ទ ឈ្នះ អង្គរថាយហ្គឺរ សរុបទាំង២ ៦-៣។ ចំណែក បឹងកេត ឈ្នះខេត្តកំពង់ចាម ១៦-០។
ដោយឡែកក្រុមផ្សេងទៀតដែលនឹងត្រូវប្រជែងកៅអី៨ក្រុមពានខាងលើ រួមមាន៖ ស្វាយរៀង ប៉ះកែប ឡាយ្វ ប៉ះគីរីវង់ ណាហ្គា ប៉ះក្រសួងមហាផ្ទៃ និង ISI ជួបខេត្តត្បូងឃ្មុំ៕
