រដ្ឋលេខាធិការ លោក Marco Rubio បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តផ្តល់ជំនួយដល់បរទេស ទោះបីជាមានការរំលាយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក៏ដោយ។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បានលើកឡើងថា យើងនឹងផ្តល់ជំនួយដល់បរទេស។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយបរទេស ហើយវានឹងនៅតែជាជំនួយបរទេសដែលសមហេតុផល និងស្របតាមផលប្រយោជន៍ជាតិរបស់យើង ។
ដោយអត្ថាធិប្បាយលើការសម្រេចចិត្តផ្អាក USAID លោក Rubio បានចង្អុលបង្ហាញថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺកំពុងធ្វើការលើជំនួយដែលសមហេតុផល មានកំណត់អត្តសញ្ញាណដែលត្រូវផ្ដល់ឲ្យច្បាស់លាស់ និងដោះស្រាយបញ្ហាទាំងនេះ។
លោក បានពន្យល់ថា កម្មវិធីគាំទ្រអន្តរជាតិមួយចំនួននឹងមិនស្ថិតក្រោមការបង្គាប់ឱ្យផ្អាកពីទីភ្នាក់ងារ USAID នោះទេ។ អ្នកការទូតកំពូលរបស់អាមេរិក បានបន្ថែមថា រដ្ឋបាលកំពុងធ្វើការតាមរយៈដំណើរការកំណត់កម្មវិធីដែលត្រូវផ្ដល់ជូន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកុម្ភៈ រដ្ឋបាលអាមេរិក បានផ្អាកសកម្មភាពរបស់ទីភ្នាក់ងារ USAID យ៉ាងមានប្រសិទ្ធភាព។ តាមរយៈការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump , រដ្ឋមន្ត្រីការបរទេសលោក Marco Rubio ត្រូវបានតែងតាំងជាប្រធានបណ្តោះអាសន្ននៃទីភ្នាក់ងារនេះ។ USAID ត្រូវបានផ្អាកតាមការស្នើសុំរបស់មហាសេដ្ឋីពាណិជ្ជករអាមេរិក Elon Musk ដែលលោក Trump ធ្លាប់តែងតាំងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មី (DOGE) ដើម្បីកែលម្អរដ្ឋាភិបាលសហរដ្ឋអាមេរិក កាត់បន្ថយបរិធានរដ្ឋដែលហើមពោះ និងប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ៕

ដោយ៖ ពេជ្រ