Trump អាចរងការចោទប្រកាន់ថ្មីពីសភា ជុំវិញចេតនាកាន់កាប់ហ្គាហ្សា

សមាជិកសភាប្រជាធិបតេយ្យអាមេរិក លោក អាល់ ហ្គ្រីន បានប្រកាសពីចេតនារបស់លោក ក្នុងការផ្តួចផ្តើមដំណើរការនីតិវិធីចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងអំឡុងពេលសវនាការរបស់សភា ។

ការធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោក Trump ដែលថា សហរដ្ឋអាមេរិក គួរតែកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប និងផ្លាស់ប្តូរឈ្មោះទឹកដីនោះទៅជា “Middle Eastern Riviera” លោក ហ្គ្រីន បានពណ៌នាសកម្មភាពបែបនេះថា ជាការសម្អាតជនជាតិភាគតិច ។

លោក​ ក៏បាន​ចង្អុល​បង្ហាញ​ នៅ​ក្នុង​សវនាការ​លើ​បញ្ហា​នេះ​ថា​ ចលនា​ដើម្បី​ចោទ​ប្រកាន់​ប្រធានាធិបតី​ នឹងចាប់​ផ្តើម​។ ខ្ញុំ​ក្រោក​ឡើង​ដើម្បី​ប្រកាស​ថា​ខ្ញុំ​នឹង​លើក​យក​មាត្រា​នៃ​ការ​ចោទ​ប្រកាន់​ប្រធានាធិបតី​ ចំពោះ​ទង្វើ​អាក្រក់​ដែល​ស្នើ​ឡើង និង​ទង្វើ​ដែល​មិន​ល្អ​ដែល​បាន​ធ្វើ ។

គួរបញ្ជាក់ថា Trump គឺជាប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវបានទទួលរងនូវដំណើរការចោទប្រកាន់ ២ ដង។ ករណីទាំង ២ បានកើតឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ ២០១៩ និង ២០២១ ប៉ុន្តែត្រូវបដិសេធដោយព្រឹទ្ធសភា ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment