បន្ទាយមានជ័យ ៖ នារសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានកម្មវិធីបើកឲ្យដំណើការទីស្នាក់ការ “ក្លឹបយុវជនខេត្តបន្ទាយមានជ័យ “ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមដោយលោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ៏យ និងលោកស្រី ជ័យ ណារី ជាភរិយា ។

ស្នាក់ការក្លឹបយុវជនថ្មីមួយនេះ ស្ថិតនៅផ្លូវក្នុង ចូលពីផ្លូវជាតិលេខ៥៦ បន្តិច នាភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យឬក្បែរនឹងផ្ទះរបស់លោកអភិបាលខេត្តដែរ ។
លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតី។និងអមដំណើរដំណេីរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត។
ព្រមទាំងចូលរួមដោយ ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុងសិរីសោភ័ណ សាកលវិទ្យាធិការ/រង គ្រឹះស្ថានឧត្តមសិក្សា នាយក នាយករងសាលាវិទ្យាល័យ ចៅសង្កាត់ ចៅសង្កាត់ រង យុវជនជានិស្សិត ជាសិស្សនៃសមាគមយុវជនសាកលវិទ្យាល័យ ក្រុមប្រឹក្សាយុវជននៃវិទ្យាល័យ ក្រុមការងារក្លឹបយុវជនខេត្តបន្ទាយមានជ័យនិងអ្នកពាក់ព័ន្ធ ។

លោក អ៊ុ រាត្រី មានប្រសាសន័ថា:គោលបំណងបើកដំណើរការស្នាក់ការក្លឹបយុវជនខេត្តបន្ទាយមានជ័យនេះ គឺទុកដូចជាការិយាល័យច្រកចេញ ចូលតែមួយសម្រាប់យុវជនក្នុងប្រព័ន្ធ(តាមអាជ្ញាធរ មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា..)និងយុវជនក្រៅប្រព័ន្ធ(នៅតាមសហគមន៍ តាមផ្ទះឬពីផ្នែកឯកជន..) មកទទួលព័ត៌មានពីឱកាសបណ្តុះបណ្តាលដូចជាបុកល្ហុង ឆុងកាហ្វេឬរបរផ្សេងទៀត រៀនកំព្យួទ័រ ភាសាអង់គ្លេស ចិន កូរ៉េ និង រកការងារធ្វើ ។
ពោលគឺក្លឹបនេះ ក៏អាចជួយដោះស្រាយសំណូមពរឬទុក្ខលំបាកនិងក៏ជួយអភិវឌ្ឍន៍ធនធានយុវជនតាមមធ្យោបាយនានាតាមដែលអាចធ្វើបាន។

ដោយលើកឡើងពីប្រវត្តិផ្ទាល់ខ្លួនរបស់លោក ដែលធ្លាប់លំបាកវេទនា ក្រីក្រ ប៉ុន្តែបានខិតខំតស៊ូជម្នះឧបសគ្គ មានការតាំងចិត្តនិងមានក្តីសង្ឃឹម ហើយប្រឹងប្រែងរៀនសូត្រនិងធ្វើការដោយមិនប្រកាន់ ហើយមិនខ្លាចហត់នឿយនោះ អ៊ុ រាត្រី បានផ្តល់បទពិសោធន៍និងតម្រាយផ្លូវមួយចំនួនដើម្បីអោយកូនក្មួយយុវជនខិតខំដើម្បីក្លាយជាអ្នកបន្តវេន មានអនាគតល្អនិងត្រចះត្រចង់។
លោកបញ្ជាក់ដែរថា ក្លឹបយុវជនមួយនេះ ទទួលស្វាគមន៍យុវជនពីគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់និន្នការនយោបាយ សាសនា វណ្ណ:ភាពឡើយ អោយតែមានបំណងនិងសុទិិដ្ឋិនិយមចំពោះសុភមង្គលគ្រួសារនិងសង្គមមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ក្រោមដំបូលរាជរដ្ឋាភិបាល.៕



