ក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល A នៃការប្រកួតពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ាន Asean Club Championship 2024-2025 ក្រោយយកឈ្នះលើក្រុមភ្ញៀវ Shan United FC ដោយលទ្ធផល ៤-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញ។
ក្រោយឆ្លងកាត៥ប្រកួតក្នុងពូល A គឺក្រុម BG Pathum United ឈរលេខ១ ដោយមាន១១ លេខ២ PSM Makassar មាន១០ពិន្ទុ និងព្រះខ័នរាជស្វាយរៀង លេខ៣មាន៧ពិន្ទុ ៕

