ប្រទេសចិនដាក់បណ្តឹងអំពីវិធានការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកទៅកាន់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក

កាលពីថ្ងៃទី ១ ខែកុម្ភៈ សហរដ្ឋអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយបន្ថែម ១០% លើទំនិញចិនដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ក្រោមហេតុផលនៃសារធាតុហ្វេនតានីលនិងបញ្ហាផ្សេងៗទៀត។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី៤ ខែកុម្ភៈថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញចិនដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលមានចរិតអាក្រក់ និងជាការអនុវត្តឯកតោភាគីនិយមនិងការការពារនិយមផ្នែកពាណិជ្ជកម្ម ។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ប្រទេសចិនបានដាក់បណ្តឹងអំពីវិធានការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកទៅកាន់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ។

ជាមួយគ្នានេះ គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី៤ខែកុម្ភៈថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈឡើងទៅ ប្រទេសចិននឹងដំឡើងពន្ធគយលើទំនិញនាំចូលមួយចំនួនដែលមានប្រភពមកពីសហរដ្ឋអាមេរិក ក្នុងនោះនឹងដំឡើងពន្ធគយចំនួន ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ ដំឡើងពន្ធគយចំនួន ១០% លើប្រេងឆៅ គ្រឿងចក្រកសិកម្ម រថយន្តបំពាក់ម៉ាស៊ីនចំណុះធំ និងរថយន្តpick up។ រដ្ឋបាលជាតិនិយតករទីផ្សារចិនបានចាប់ផ្តើមធ្វើការស៊ើបអង្កេតស្តីពីការប្រឆាំងការផ្តាច់មុខចំពោះក្រុមហ៊ុន Google ស្របតាមច្បាប់៕

Written by 

Related posts

Leave a Comment