ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៥ ជើងទី២ នឹងប្រកួតនៅថ្ងៃនេះ វេលាម៉ោង១៨៖០០នាទីដូចគ្នា គឺភ្នំពេញក្រោយ ជួបក្លិបបាល់ទាត់ឈើតុំខេត្តពោធិ៍សាត់ ខណ:កងយោធពលខេមរភូមិន្ទ ជួបអង្គរថាយហ្គឺរ។ ដោយឡែកសម្រាប់ការប្រកួតថ្ងៃទី៦ កុម្ភ: ក្លិបបាល់ទាត់វិសខា នឹងត្រូវជួបក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប នៅក្នុងកីឡដ្ឋានព្រីនស៍។
សូមជម្រាបថា កាលពីជើងទី១ ភ្នំពេញក្រោយ បានយកឈ្នះក្លិបបាល់ទាត់ឈើតុំខេត្តពោធិ៍សាត់ ២-០ ខណៈកងយោធពលខេមរភូមិន្ទ ឈ្នះអង្គរថាយហ្គឺរ ៣-០ ចំណែកវិសខា បានយកឈ្នះលើក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ដោយលទ្ធផល ៣-០៕
