បន្ទាយមានជ័យ ៖ កាលពី រសៀល ថ្ងៃ ទី ០៣ កុម្ភៈ ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្ត, លោក អ៊ុក សឿន សមាជិក្រុមប្រឹក្សាខេត្ត និងលោក រត្ន័ ចន្ទ័ សុភា ប្រធានសមាគម និកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយនិងប្រតិភូសមាគម អញ្ជើញ ជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមណ្ឌលសុខភាពប្រាសាទ មណ្ឌលសុខភាពបល្ល័ង្គ និងមណ្ឌលសុខភាពឈ្នួរមានជ័យ ដែលបានជួសជុល និងកែលម្អ ក្រោមថវិកាឧបត្ថម្ភ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( The Association of the Church of Jesus Christ of Latter-day saints ) ដែលមានការចូលរួមពីប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកមេបញ្ជាការ- មេបញ្ជាការរង ក្រុមប្រឹក្សា-អភិបាល-អភិបាលរងក្រុង/ស្រុក តំណាងអង្គការដៃគូ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទូទាំងខេត្ត កងពលលេខ ៥១ ប្រធានក្រុមប្រឹក្សាឃុំ ក្នុងស្រុកព្រះនេត្រព្រះ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ចំនួន ៦០០នាក់។ កម្មវិធីនេះប្រារព្ធធ្វើឡើង នៅក្នុងបរិវេណ មណ្ឌលសុខភាពឈ្នួរមានជ័យ ស្ថិតនៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕













