ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.០៧ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកែប ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ, ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង, ពណ៌ក្រហមៈ ខេត្តពោធិ៍សាត់៕



