ក្រុមបាល់ទាត់តំណាងប្រទេសមីយ៉ាន់ម៉ា Shan United FC បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយកាលពីម្សិលមិញ ដើម្បីត្រៀមប្រកួតបង្គ្រប់កិច្ចក្នុងពានរង្វាន់ Shopee Cup ជាមួយក្រុមព្រះខ័នរាជស្វាយរៀងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង៧ល្ងាច នាពហុកីឡដ្ឋានជាតិ។
សូមជម្រាបទាំង Shan United FC និងព្រះខ័នរាជស្វាយរៀង សុទ្ធតែអស់ឱកាសឡើងទៅវគ្គបន្តនៃពានខាងលើដូចគ្នា ហើយការប្រកួតនៅថ្ងៃស្អែកជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ៕
