កិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសន្និបាតអាណត្តិទី៦ និងត្រៀមប្រារព្ធខួបលើកទី១៦២ របស់ កាកបាទក្រហមខេត្តបន្ទាយមានជ័យ ៨ឧសភា

បន្ទាយមានជ័យ ៖កាលពី ព្រឹក ថ្ងៃទី ០២ កុម្ភៈ ២០២៥ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួនរបស់កាកបាទក្រហមដោយមានរបៀបវារៈមួយចំនួន ដែលត្រូវបានលើកយកមកពិភាក្សា។

លោក អ៊ុំ រាត្រី បានលើកឡើងថា ៖កិច្ចប្រជុំនាថ្ងៃនេះ ទី១ សុំការពិនិត្យពិភាក្សា លើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការចាត់តាំង វិធានការលើ គណៈកម្មការ អនុគណៈកម្មការរួម ដើម្បីធ្វើការរៀបចំសន្និបាត អាណត្តិទី៦ ។ ទី២សុំការពិនិត្យពិភាក្សាបេក្ខជនគណៈកម្មការអាណត្តិទី៥ នឹងឈានទៅអាណត្តិទី៦ ដែលគណៈកម្មការកិត្តិយសសាខា និងទី៣ សុំការពិនិត្យពិភាក្សាការងារត្រៀមរៀបចំប្រារព្ធខួបទី១៦២ ៨ឧសភា ២០២៥ របស់កាកបាទក្រហមអឌ្ឍចន្ទក្រហមថ្នាក់ខេត្ត ពាក់ព័ន្ធនឹងបេក្ខជនគណៈកម្មាធិការសាខាកាកបាទក្រហមក្នុងអាណត្តិទីប្រាំ ក្នុងនោះលោកជំទាវ ស្រីសុខុម លេខាធិការគណៈកម្មាធិការសាខានិង លោកជំទាវ ឆាន់ ច័ន្ទសោភា អនុប្រធានគណៈកម្មាធិការសាខាបានធ្វើការស្នើសុំ លាលែងពីគណៈកម្មាធិការសាខា ដោយមូលហេតុផ្លាស់ប្ដូរទីលំនៅ ដូចនេះគណៈកម្មាធិការ នឹងសម្រេចជ្រើសរើសថ្មីជំនួស។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍សម្ដែងការកោតសរសើរ ដោយស្មោះចំពោះឯកឧត្តម លោកជំទាវអស់ លោកលោកស្រី គណៈកម្មាធិការសាខាព្រមទាំងមន្ត្រីប្រតិបត្តិទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់លះបង់ពេលវេលាកម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះ អ្នកងាយរងគ្រោះនិង រងគ្រោះ ពង្រឹងកម្លាំងសកម្មភាពមូលដ្ឋាន ក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិដើម្បីបុព្វហេតុមនុស្សធម៌នៅគ្រប់ទីកន្លែងដែលពុំទុកឲ្យនរណាម្នាក់អត់អាហារស្លាប់នោះឡើយ៕

Written by 

Related posts

Leave a Comment