រកឃើញក្រុម៥ហើយធានាកៅអី TOP6 សម្រាប់ដំណាក់កាលពី២ នៃក្របខណ្ឌ CPL

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២០២៥ បាន រកឃើញមាន៥ក្រុមដែលធានាកៅអីតំបន់ TOP6 សម្រាប់ការប្រកួតប្រជែងក្នុងដំណាក់កាលទី២ ដែលមានចំនួន ២ជើងបន្ដទៀត ដើម្បីឈានទៅរកម្ចាស់ជើងឯកនៅរដូវកាលនេះ ខណៈសល់តែ២សប្ដាហ៍ទៀតតែប៉ុណ្ណោះ ​នឹងបញ្ចប់​ជើងទី២ ហើយ។

៥ក្រុមដែលធានាកៅអីតំបន់ TOP6 រួមមាន៖ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា អង្គរថាយហ្គឺរ និងណាហ្គាវើល ខណៈដែល២ក្រុមទៀតកំពុងតែប្រជែងពិន្ទុគ្នាគឺ បឹងកេតដែលមាន ២៧ពិន្ទុ ឈរនៅលេខ៦ និងអាយអេសអាយដង្កោសែនជ័យ មាន ២៤ពិន្ទុ ឈរនៅលេខ៧។

ស្របពេលដែលក្រុមទាំង២ នៅសល់២ប្រកួតក្នុងដៃ ដើម្បីកំណត់ជោគវាសនារបស់ខ្លួន នៅដំណាក់កាលបន្ទាប់ ខណៈក្រុមទាំង២ ត្រូវជួបគ្នានៅសៅរ៍សប្ដាហ៍នេះតែម្ដង នាពហុកីឡដ្ឋានជាតិ វេលាម៉ោង៦ល្ងាច។

រំលឹកឱ្យដឹងផងដែរថា ប្រព័ន្ធប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ២០២៤/២៥ បែងចែកជា ២ដំណាក់កាល ដោយ ដំណាក់កាលទី១ ប្រកួតលក្ខណៈលីគ ២ជុំ និងដំណាក់កាលទី២ កំពូលតារាងទាំង៦ ( TOP6) ប្រកួតគ្នា២ជើង និង ៥ក្រុមខាងក្រោម (Bottom5)  ក៏ត្រូវប្រកួតគ្នា ២ជើងបន្ថែមទៀតផងដែរ៕

Written by 

Related posts

Leave a Comment