រជ្ជកាលរបស់លោក Amorim នៅ Man Utd ចាប់ផ្តើមជាមួយនឹងលទ្ធផលស្មើនៅទឹកដី Ipswich

កីឡា៖ ក្រុមបិសាចក្រហម Manchester United ធ្វើបានត្រឹមលទ្ធផលស្មើ ១-១ នៅលើទឹកដី Ipswich Town ក្នុងការប្រកួតដំបូងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Ruben Amorim ។

ក្នុងជំនួបនៅកិឡដ្ឋាន Portman Road យប់មិញ ក្រុមភ្ញៀវបិសាចក្រហម ​បានបំបិទមាត់អ្នកគាំទ្រម្ចាស់ផ្ទះជិត ខណៈ Marcus Rashford រកបានគ្រាប់បានលឿងបំផុត ត្រឹម២នាទីប៉ុណ្ណោះ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានរកគ្រាប់តាមស្មើវិញដោយកីឡាករ ​ Hutchinson នៅនាទីទី៤៣។ លទ្ធផលនេះបានរក្សាដល់ចប់ការប្រកួត។

លទ្ធផលនេះបានធ្វើឲ្យ Man Utd ឈរលេខ១២ ក្នុងតារាង Premier League ក្រោយឆ្លងកាត់១២ប្រកួតមាន១៦ពិន្ទុ ខណៈ Ipswich ឈរលេខ១៨ មាន៩ពិន្ទុ៕

Written by 

Related posts

Leave a Comment