កំពត៖ ព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរជ័យ បានរៀបចំវេទិកាសាធារណៈនៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន កុសល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរជ័យ ដែលមានការចូលរួមពី លោកបណ្ឌិត អៃ សុងហ៊ាង អនុប្រធានចុះមូលដ្ឋានឃុំរដ្ឋបាលឃុំ សហការី និងប្រជាពលរដ្ឋសរុប ៩៥នាក់ ស្រី ៤៧នាក់។ ក្នុងនោះក្រុមការងារបានជួយឧបត្ថម្ភ កៅអីប្រជុំ ចំនួន ៣០ ដល់រដ្ឋបាលឃុំអង្គរជ័យដែលជាអំណោយរបស់ទីភ្នាក់ងារ Go Study China តាមរយ:លោកបណ្ឌិតអៃ សុងហ៊ាង ដើម្បីសម្រួលដល់ការងាររដ្ឋបាលរបស់ឃុំ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសូឡាចំនួន ០១ដើម ដាក់បំភ្លឺក្នុងភូមិអង្គរំដួល។ ក្នុងវេទិកាសាធារណ:នេះ គឺជាការរៀបចំឡើងលើកទី៦ របស់ឃុំអង្គរជ័យ ក្នុងគោលបំណងប្រមូល និងដោះស្រាយ បញ្ហា និងកង្វល់ជាមូលដ្ឋានរបស់ប្រជាពល រដ្ឋ។ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋរួមមាន៖ បញ្ហាទឹកស្អាត (គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់) បញ្ហាអគ្គិសនី (ដាច់ញឹកញាប់) សូឡាដាក់បំភ្លឺតាមដងផ្លូវ ទំនប់ទឹកខ្វះខាតទឹក ប្រើប្រាស់ ស្នើសុំផ្លូវគ្រួសក្រហម និងស្នើសុំបណ្ណប.ប.ស សម្រាប់មនុស្សចាស់ ។ ជាការឆ្លើយតបទៅនឹងក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិអង្គរំដួល ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលឃុំ បានជួយឧបត្ថម្ភសូឡាដាក់បំភ្លឺតាមផ្លូវ ធ្វើផែនការរៀបចំចាក់ផ្លូវគ្រួសក្រហមជូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍លេីសំណេីផ្សេងៗទៀតជូនថ្នាក់ស្រុក និងថ្នាក់ដឹកនាំ៕
Related posts
-
យុទ្ធនាការរបស់ក្រសួងបរិស្ថាន កំពុងជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមសម្អាត រៀបចំទីប្រជុំជន និងមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគីរី ឆ្ពោះទៅរកភាពស្អាត
មណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បានបន្តសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ... -
ឡើងមាឃឬឡើងអ្នកតា ទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពីការចាប់ផ្តើមវដ្តថ្មីនៃរដូវកសិកម្ម
ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន... -
បុណ្យចូលឆ្នាំចិន-វៀតណាមរយ:ពេល៣ថ្ងៃ ខេត្តរតនគីរីទទួលបានភ្ញៀវទេសចរណ៍ចំនួន ៨,៤៩៥នាក់ មានការកើនឡើង ២,៥៦%
ខេត្តរតនគិរី÷ យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ដែលបានបង្ហាញឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ថា ក្នុងចំនួន ៨,៤៩៥នាក់នេះ...