បន្ទាយមានជ័យ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ព្រមទាំងប្រតិភូមអមដំណើរឯកឧត្តមរដ្ឋមន្រ្តី និងមន្ត្រីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរូបទៀតផងដែរ ។
ក្រៅពីការជួបសំណេះសំណាលឯកឧត្តម នេត្រ ភក្រ្ត ក៏បានលើកទឹកចិត្តផ្តល់ និងបំពាក់គ្រឿងឥស្សរិយយស បណ្ណសរសើរ ដល់មន្រ្តីរាជការនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន ៕