អ៊ុយក្រែន ​ពិចារណា​បង្ហូរឧស្ម័ន​អាស៊ែបៃហ្សង់ ជំនួស​រុស្ស៊ីវិញ

លោក Robert Fico នាយករដ្ឋមន្រ្តីស្លូវ៉ាគី បាននិយាយថា ក្រោមសម្ពាធពីខាងក្រៅ លោក Vladimir Zelensky កំពុងចាប់ផ្តើមពិចារណាពីលទ្ធភាពនៃការអនុញ្ញាតឱ្យឧស្ម័នពីអាស៊ែបៃហ្សង់ ហូរកាត់ដីអ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណា ការបន្តបើកឧស្ម័នរុស្ស៊ីឡើងវិញ នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់អឺរ៉ុប ដដែល។

លោក Fico បានបន្ថែមថា ក្រោមសម្ពាធដ៏ធំដែលយើងកំពុងដាក់លើលោក Zelenskyឥឡូវនេះ  អ៊ុយក្រែន កំពុងចាប់ផ្តើមងាកទៅរកលទ្ធភាពឲ្យឧស្ម័នអាស៊ែបៃហ្សង់ ហូរ តាមរយៈទឹកដីរបស់ខ្លួន ។

លោក បន្តថា ទោះជាយ៉ាងណាក៏ដោយ ការបន្តឡើងវិញនៃការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី តាមរយៈអ៊ុយក្រែន នឹងក្លាយជាដំណោះស្រាយដែលមានន័យបំផុតសម្រាប់អឺរ៉ុប ។

លោក បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់លោក Zelensky ក្នុងការទប់ស្កាត់លំហូរឧស្ម័នរុស្ស៊ី នេះមានផលវិបាកមហន្តរាយដែលឆ្លុះបញ្ចាំងពីការកើនឡើងតម្លៃឧស្ម័ននៅអឺរ៉ុប ។

គួរបញ្ជាក់ថា ជុំវិញបញ្ហាខាងលើនេះ រដ្ឋាភិបាលស្លូវ៉ាគី អាចនឹងជួបបញ្ហានៅពេលក្រោយ ។ ក្រៅពីនេះ ជាមួយនឹងការផ្អាកនៃការបង្ហូនេះ ស្លូវ៉ាគី បានបាត់បង់ប្រភពចំណូលរដ្ឋាភិបាលយ៉ាងច្រើន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment