អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមានការបង្ហោះផ្សព្វផ្សាយវីដេអូតាមបណ្តាញព័ត៌មានសង្គម បានធ្វើការអធិប្បាយចោទប្រកាន់មកលើភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត ក្នុងពេលបំពេញការងារ ដែលបណ្តាលឱ្យសាធារណជនមានការយល់ច្រឡំដោយសារអ្នកបង្ហោះពុំយល់ពីស្ថានភាពពិតនាពេលនោះ។
ការអធិប្បាយបែបនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ភ្នាក់ងារទេសចរ ដែលខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន។ ដើម្បីឱ្យសាធារណជនយល់ច្បាស់អំពីករណីនេះ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនដូចខាងក្រោម៖
