កម្មវិធីយន្តហោះចម្បាំង F-35 ដែលក្នុងមួយគ្រឿងៗ តម្លៃជាង ២ ពាន់លានដុល្លារ ជាគម្រោងត្រៀមបំពាក់ដល់យោធាអាមេរិក ថ្លៃបំផុតមួយក្នុងប្រវត្តិសាស្ត្រ ។
យន្តហោះចម្បាំង F-35 ជំនាន់ទី ៥ មានលក្ខណៈស្រដៀងទៅនឹង Su-57 ទោះជាយ៉ាងណាក៏ដោយ មិនអាចប្រៀបធៀបនឹងយន្តហោះចម្បាំងរបស់រុស្ស៊ីនោះទេ ទោះតម្លៃថ្លៃជាង ប៉ុន្តែសមត្ថភាពនៅក្រោម ទាំងភាពបត់បែន និងកម្លាំងភ្លើង ។
ជាមួយនឹងភាពយឺតយ៉ាវនៃការវិវត្តន៍ជាច្រើនឆ្នាំ ទាំងការបរាជ័យ ក៏ដូចជាផលវិបាកក្នុងការថែទាំ និងបញ្ហាភាពជឿជាក់ អ្នកឃ្លាំមើលដូចជា GAO បានព្រមានជាយូរមកហើយអំពីប្រសិទ្ធភាពគួរឱ្យសង្ស័យរបស់ F-35 នេះ ប៉ុន្តែមន្ទីរបញ្ចកោណ នៅតែបន្តចាយលុយលើវាដដែល។
គួរបញ្ជាក់ថា វីដេអូ ដែលថត បានបង្ហាញពីការធ្លាក់ប្រៀបដូចស្លឹកឈើរបស់យន្តហោះ F-35 ដោយផ្ទុះឆេះនៅរដ្ឋអាឡាស្កា ៕
ដោយ៖ ពេជ្រ