អ្នកវិភាគ ថាកុំយកប្រ័ពន្ធការពារដែនអាកាសអ៊ុយក្រែន ទៅប្រៀបនឹងមីស៊ីលរុស្ស៊ី ដែលទើបតែបាញ់ថ្មីៗនេះ

អ្នកវិភាគយោធាម្នាក់ ដាក់សង្ស័យលើការអះអាងរបស់លោក វ្ល៉ាឌីមៀ ពូទីន ដែលថាមីស៊ីលផ្លោង Oreshnik ថ្មីរុស្ស៊ី គឺគ្មានប្រព័ន្ធអ្វីអាចស្ទាក់ចាប់បានទេ ។

លោក Fabian Hoffmann អ្នកស្រាវជ្រាវថ្នាក់បណ្ឌិតនៅ Oslo Nuclear Project បានប្រាប់ឲ្យដឹងថា ឧបករណ៍ការពារដែនអាកាសលោកខាងលិច ទើបមានសមត្ថភាពបាញ់ទម្លាក់វា ប៉ុន្តែប្រព័ន្ធរបស់អ៊ុយក្រែន មិនអាចបញ្ឈប់វានោះទេ។

 ទន្ទឹមនោះ លោក បានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសដូចជា SM-3 Aegis ឬ Aegis Ashore ក៏ដូចជា Arrow 3 និង THAAD [Terminal High Altitude Area Defense] ទើបមានសមត្ថភាពកម្ទេចវាដោយជោគជ័យ។  

 ទោះជាយ៉ាងណាក៏ដោយ លោក បានសង្កត់ធ្ងន់ថា វាមានតម្លៃថ្លៃណាស់ ប៉ុន្តែវាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារដែនអាកាសពីការវាយប្រហារដោយមីស៊ីល Oreshnik ដែលអាចបាញ់ក្បាលគ្រាប់ជាច្រើនក្នុងពេលតែមួយ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment