​Greenwood បញ្ចប់ការលេងឲ្យអង់គ្លេស ដើម្បីលេងឲ្យក្រុមជម្រើសជាតិនេះវិញ

អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Mason Greenwood ត្រូវបានគេរាយការណ៍ថា “បានបញ្ចប់ឯកសារ” ដើម្បីផ្លាស់ប្តូរ​ពីក្រុមជម្រើសជាតិអង់គ្លេសទៅលេងឲ្យក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក(Jamaica)វិញ។

យោងតាមកាសែត Daily Star បានឲ្យដឹង Greenwood បានចុះហត្ថលេខាលើឯកសារចាំបាច់ទាំងអស់ដើម្បីប្តូរ​ពីអង់គ្លេសទៅហ្សាម៉ាអ៊ីក។ ខ្សែប្រយុទ្ធ Marseille ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តធ្វើជាតំណាងឱ្យក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក បន្ទាប់ពីសហព័ន្ធបាល់ទាត់អង់គ្លេស FA បានបញ្ជាក់យ៉ាងច្បាស់ថា​ សហព័ន្ធនឹងមិន​ការរូបគេសម្រាប់ក្រុមអង់គ្លេសទៀតទេ៕

Written by 

Related posts

Leave a Comment