ខេត្តរតនគិរី÷ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យមន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន(ចោមចៅ) របស់កងពលតូចលេខ៧០ ចំនួន៤០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ឈួរ សុខា មេបញ្ជាការរងកងពលតូចលេខ៧០ តំណាងឲ្យក្រុមគ្រូពេទ្យមន្ទីរពេទ្យមរតកតេជោ សម្តេច កិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន<ចោមចៅ> របស់កងពលតូចលេខ៧០បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនៅឃុំប៉ាតេ ស្រុកអូរយ៉ាវខេត្តរតនគិរី។
ការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំប៉ាតេ។
ក្នុងពិធីនេះលោកឧត្តមសេនីយ៍ ឈូរ សុខា បានមានប្រសាសន៍សំណេះសំណាលនិងពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ យកចិត្តទុកដាក់ជួយដោះស្រាយរាល់ការលំបាកជូនដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះដែរ លោកឧត្តម សេនីយ៍ទោ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាពិសេស លោក សុខ រដ្ឋា ដែលបានជួយសម្របសម្រួលឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ទាំង៤ភូមិ ក្នុងឃុំប៉ាតេបានអញ្ជើញមកដល់ទីតាំងទទួលបានការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។
សូមបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ គឺជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែនជាពិសេស រាជរដ្ឋាភិបាលអាណត្តិទី៧ ដែល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ក្នុងការលើកកម្ពស់វិស័យ សុខាភិបាលនិងលើកកម្ពស់សុខភាព សាធារណៈ។
ប្រជាពលរដ្ឋក្នុងឃុំប៉ាតេ ពិតជាមានសេចក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងដ៏ថ្លៃថ្លា របស់ សម្តេច កិត្តិព្រឹទ្ធ បណ្ធិត ប៊ុនរ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា៕