ប្រមុខ UN តក់ស្លុតក្រោយទទួលដំណឹងភ្លើងឆេះនៅ Los Angeles មិនដឹងថ្ងៃណារលត់

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សម្ដែងការតក់ស្លុត ជុំវិញភ្លើងឆេះដ៏អាក្រក់នៅរដ្ឋ Los Angeles និងរដ្ឋកាលីហ្វ័រញ៉ា ហើយប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយ ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ប្រសិនបើចាំបាច់។

នៅក្នុងសេចក្ដីថ្លែងការណ៍ លោកអគ្គលេខាធិការ មានការតក់ស្លុត និងសោកស្ដាយចំពោះការបំផ្លិចបំផ្លាញដ៏រាលដាលដែលបង្កឡើងដោយភ្លើងឆេះព្រៃយ៉ាងឆាប់រហ័សនៅក្នុងតំបន់ Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

ទន្ទឹមនោះ លោក ក៏បានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃអ្នកដែលបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះផងដែរ។

យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ថា ភ្លើងឆេះព្រៃនេះលេបត្របាក់ផ្ទៃដីជិត ២៩,០០០ ហិចតា។  អណ្តាតភ្លើង បានបំផ្លាញអគារជាង ១,០០០ ខ្នង ហើយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់។

អាជ្ញាធរមូលដ្ឋាន ក៏បានស្នើសុំអ្នកពន្លត់អគ្គីភ័យបន្ថែមផងដែរពីតំបន់ក្បែរនោះ។ អាជ្ញាធររដ្ឋ អះអាងថា ត្រូវបន្ថែមបុគ្គលិកសង្គ្រោះបន្ទាន់មកពីរដ្ឋ Washington, Oregon និង Nevada ផងដែរ ស្របពេលដែលក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ នៅ​មិន​ទាន់​អាច​គ្រប់គ្រងស្ថានការណ៍បាន​នៅឡើយ​ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment