លោក Zinedine Zidane ត្រូវបានគេភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ការគ្រប់គ្រងបាល់ទាត់វិញបន្ទាប់ពីបានចាកចេញពីការប្រកួតជិត៤ឆ្នាំ។
លោក Zidane បានបញ្ចប់អាជីពជាលើកទី២ និងចុងក្រោយបំផុតរបស់លោកនៅ Real Madrid ក្នុងឆ្នាំ ២០២១ បន្ទាប់ពីបរាជ័យក្នុងការឈ្នះពានរង្វាន់ក្នុងរដូវកាលចុងក្រោយរបស់លោក។
ក្នុងការដឹកនាំគ្រូបង្វឹកដ៏ឆ្នើមរូបនេះបានឈ្នះពានរង្វាន់ Champions League ចំនួន៣ជាមួយក្រុម Real ក្នុងអំឡុងពេលដឹកនាំដំបូងរបស់លោក និងបានលើក La Liga ក្នុងឆ្នាំ ២០១៧ និង ២០២០។
លោកត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបជាច្រើនចាប់តាំងពីពេលនោះមក ជាមួយនឹងរបាយការណ៍កាលពីឆ្នាំមុនដែលអះអាងថាលោកគឺជាបេក្ខភាព ជំនួសលោក Erik ten Hag នៅ Manchester United ។ បិសាចក្រហមបានសម្រេចចិត្តតែងតាំង Ruben Amorim ពី Sporting Lisbon ជំនួសវិញ។
ប៉ុន្តែឥឡូវនេះ Zidane ត្រូវបានគេរាយការណ៍ថាកាន់តែកៀកជាងពេលណាៗទាំងអស់ក្នុងការការវិលត្រឡប់របស់លោកទៅកាន់ការដឹកនាំ ប៉ុន្តែវាមិនមែនជាមួយក្លឹបនោះទេ។
សារព័ត៌មានបារាំង Le Parisien រាយការណ៍ថាលោក Zidane ពេញចិត្តក្នុងការចូលកាន់តំណែងពីលោក Didier Deschamps ជាអ្នកចាត់ការក្រុមជម្រើសជាតិបារាំង។
តួនាទីនេះនឹងត្រូវចាប់ផ្តើមបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦បញ្ចប់ ហើយយោងទៅតាម L’Equipe ត្រូវបានគេជឿថា លោក Didier Deschamps នឹងធ្វើសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសថាលោកនឹងលាលែងពីតំណែងបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកបញ្ចប់។
សូមជម្រាបថា លោក Deschamps បានដឹកនាំក្រុមជម្រើសជាតិតាំងពីឆ្នាំ ២០១២ ហើយគឺជាអ្នកចាត់ការដ៏ជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាលទាត់បារាំង ដោយបានក្លាយជាបុរសទី ៣ ដែលបានឈ្នះការប្រកួត World Cup ក្នុងនាមជាកីឡាករ និងជាគ្រូបង្វឹក៕