ក្រុមហ៊ុន Jeju Air សុខចិត្តខាតដោយលុបជើងហោះហើរជិត ២ ពាន់ជើងចោល ក្រោយមានឧបទ្ទវហេតុ

ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសដ៏ធំបំផុតរបស់កូរ៉េខាងត្បូង សម្រេចកាត់បន្ថយជើងហោះហើរជិត ១,៨៨០ ជើង នៅក្នុងត្រីមាសទីមួយ ដែលជាវិធានការមួយក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីការធ្លាក់យន្តហោះ Boeing 737-800 នាពេលថ្មីៗនេះ ដែលសម្លាប់មនុស្ស ១៧៩ នាក់ ។

ក្រុមហ៊ុន បានលើកឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន Jeju Air គ្រោងនឹងកាត់បន្ថយជើងហោះហើរចំនួន ១,៨៧៨ ខណផ្លូវក្នុងស្រុក ៨៣៨ និង ១,០៤០ សម្រាប់ផ្លូវអន្តរជាតិ ក្នុងអំឡុងរដូវរងារហូតដល់ខែ មីនា ។

អ្នកនាំពាក្យក្រុមហ៊ុន បានបញ្ជាក់ តាមទូរស័ព្ទថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយជើងហោះហើរចំនួន ៣០ បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងត្រីមាសទីមួយ។

គួរបញ្ជាក់ថា ការកាត់បន្ថយនេះ កើតឡើង បន្ទាប់ពីយន្តហោះ Boeing 737-800 ដែលចាកចេញពីរដ្ឋធានីបាងកកប្រទេសថៃទៅកាន់ទីក្រុង Muan ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង បានដឹកអ្នកដំណើរ និងពីឡុតចំនួន ១៨១ នាក់ កាលពីថ្ងៃទី ២៩ ខែធ្នូ ជួបបញ្ហា នៅពេលចុះចតនៅអាកាសយានដ្ឋាន Muan ដោយផ្ទុះម៉ាស៊ីនបង្កជាអណ្តាតភ្លើង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment