ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសឡាវហើយ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ។
សម្រាប់ព្រឹត្តិការណ៍ខាងលើនេះ ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ជាមួយឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ចំណែកការប្រកួតបើកឆាកថ្ងៃទី២៣ ខែវិច្ឆិកា ឥណ្ឌូណេស៊ី ប៉ះ កម្ពុជា និងថ្ងៃទី២៩ ខែវិច្ឆិកា កម្ពុជា ប៉ះ ម៉ាឡេស៊ី វេលាម៉ោង ៣:០០រសៀលដូចគ្នា៕