លោក Xi Jinping សំណេះសំណាលស្តីពីការរំលឹកខួបកំណើត​ទី១១០​របស់​សមមិត្ត Hu Yaobang  អតីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្តចិន 

នាព្រឹកថ្ងៃទី២០  ខែវិច្ឆិកា  គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំពិធីសំណេះសំណាលស្តីពីការរំលឹកខួបកំណើតទី១១០របស់សមមិត្ត Hu Yaobang អតីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់ថា ត្រូវរៀនសូត្រយ៉ាង ហ្មត់ចត់ពីស្មារតីដ៏ឧដុង្គឧត្តមនិងឥរិយាបថដ៏ល្អប្រសើររបស់សមមិត្ត Hu Yaobang កុំបំភ្លេចគោលបំណងដើម  ចងចាំពីបេសកកម្ម ពង្រឹងជំនឿខាងប្រវត្តិសាស្ត្រ ដើម្បីជំរុញកិច្ចការទាំងអស់ដោយកាយវិការតស៊ូដ៏រឹងមាំ៕

Written by 

Related posts

Leave a Comment