បទវិភាគ ៖ ​​​សេដ្ឋកិច្ចចិន​ត្រូវ​បាន​រំពឹង​ថា នឹង​​បន្តរក្សា​និន្នាការ​អភិវឌ្ឍន៍​ដោយ​នឹងនរ​​​

“បើមើលជាទូទៅ ​ការកែសម្រួល​រចនាសម្ព័ន្ធ​​សេដ្ឋកិច្ចរបស់ចិន​កំពុង​ត្រូវ​ជំរុញ​យ៉ាង​នឹង​នរ​ជា​លំដាប់​ដដែល ​។ ប៉ុន្តែបើមើលពី​ការអភិវឌ្ឍនៅ​ពេលអនាគត ​កម្លាំង​ផលិត​កម្ម​គុណភាពថ្មី​ត្រូវ​ពូន​ជ្រំ​និង​ទទួល​ការ​អភិវឌ្ឍ ​កម្លាំងចលករថ្មី​បាន​រីកចម្រើន​ជាបន្តបន្ទាប់ ​ហើយ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកបដោយ​គុណភាព​ខ្ពស់មាននិន្នាការ​ល្អប្រសើរ​ ។​”​ពេល​ថ្មីៗ​កន្លង​ទៅនេះ ​លោក Fu ​Linghui ​អ្នកនាំពាក្យនៃ​រដ្ឋបាលជាតិស្ថិតិ​ចិនបាន​ធ្វើបទបង្ហាញពី​ស្ថានភាព​ពាក់ព័ន្ធនៃ​ការ​ដំណើរការ​សេដ្ឋកិច្ចរបស់​ចិននាពេល​បច្ចុប្បន្ននេះ ។

ពេលថ្មីៗ​កន្លងទៅនេះ ​រដ្ឋបាលជាតិ​ស្ថិតិចិនបាន​ប្រកាសទិន្នន័យ​ឱ្យដឹងថា ​កាលពី​ខែ​តុ​លា​ តម្លៃបន្ថែម​នៃឧស្សាហកម្ម​ធុនមធ្យមនិងធំ​ទូទាំងប្រទេសចិន​បានកើនឡើង៤,៩​ភាគ​រ​យ​ បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានាឆ្នាំមុន ​តម្លៃបន្ថែមនៃ​ឧស្សាហកម្មកម្មន្តសាល​គ្រឿ​ង​បរិក្ខារបាន​កើនឡើង៨​ភាគរយ​បើប្រៀបធៀបនឹង​រយៈពេលដូច​គ្នានាឆ្នាំមុន ​ហើយ​តម្លៃ​បន្ថែ​ម​នៃ​ឧស្សាហកម្មកម្មន្តសាល​បច្ចេកទេសខ្ពស់បាន​កើនឡើង​៧,២​ភាគរយ​បើ​ប្រៀប​ធៀ​ប​នឹងរយៈពេល​ដូចគ្នានាឆ្នាំមុន ។​ ការផ្គត់ផ្គង់ខាង​ផលិតកម្ម​មានស្ថិរភាពជា​មូលដ្ឋាន​ ការ​ប្រ​កប​អាជីព​មានស្ថិរភាពជាទូទៅ​ តម្លៃទំនិញ​មានការកែសម្រួល​ខ្លះ កម្លាំង​ចលករថ្មី​ត្រូវ​ពូ​ន​ជ្រំ​ជា​បន្ត​បន្ទាប់ សេដ្ឋកិច្ចជាតិបាន​រក្សានិន្នាការ​អភិវឌ្ឍន៍​ប្រកបដោយ​ស្ថិរភាពជា​ទូ​ទៅ​។

ពេលថ្មីៗ​កន្លងទៅនេះ ​ក្រុមហ៊ុន ​KPMG ​បានចេញផ្សាយ​របាយការណ៍​ស្តីពីការ​សង្កេ​ត​មើលសេដ្ឋកិច្ចចិន​នៅត្រីមាសទី៤​ឆ្នាំ២០២៥ ។​ របាយការណ៍នេះ​បង្ហាញឱ្យដឹងថា ​នៅបី​ត្រី​មាស​​ដើមឆ្នាំនេះ ​GDPជាក់ស្តែង​នៃសេដ្ឋកិច្ចចិនបាន​កើនឡើង​៥,២​ភាគរយ​បើ​ប្រៀប​ធៀ​ប​នឹងរយៈពេល​ដូចគ្នានាឆ្នាំមុន ដែល​ខ្ពស់ជាងរយៈពេល​ដូចគ្នានាឆ្នាំ​២០២៤ចំនួន​០,៤​ភាគ​រយ ​ដំណើរការ​សម្រេចបាននូវ​គោលដៅកំណើន​ប្រហែល៥ភាគ​រយពេញមួយ​ឆ្នាំមាន​ភាព​ល្អ​ប្រសើរ ។

លោក Cai ​Wei ​ប្រធានវិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ចចិន​នៃក្រុមហ៊ុន ​KPMG ​បាន​ថ្លែង​ថា ​សម្លឹងមើលត្រី​មាសទីបួន ការ​ដំណើរការសេដ្ឋកិច្ច​មានកត្តា​ទ្រទ្រង់​ក្នុង​ពីរវិស័​យ ។​ទី​មួយ ​គឺស្ថានការណ៍​តានតឹងខាងសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​មានភាពបន្ធូរ​បន្ថយ ដែល​នឹង​ដើរ​តួ​នាទី​វិជ្ជមាន​ចំពោះ​សមិទ្ធផល​ខាងពាណិជ្ជកម្មជា​មួយ​បរទេស​និងការប៉ាន់​ប្រមាណចំ​ពោះ​ការ​ធ្វើ​អជីវកម្មនៃ​សហគ្រាសនៅ​ត្រីមាសទីបួន​ ។ ទីពីរគឺ ​ពេលថ្មីៗ​កន្លងទៅនេះ ​គោល​នយោ​បាយ​ម៉ាក្រូ​កាន់​តែ​យកចិត្តទុកដាក់ដល់​តម្រូវការ​ផ្ទៃក្នុង ​គោលដៅ​កំណើនសេដ្ឋកិច្ច​ប្រ​ហែល​៥ភាគរយ​ពេញមួយឆ្នាំត្រូវ​បាន​រំពឹង​ថា នឹង​សម្រេចយ៉ាងរលូន ។

លោក ​Jean-Jacques ​de Dardel ​ប្រធាននៃ​ក្រុមប្រឹក្សាភិបាល​នៃមជ្ឈមណ្ឌលស៊្វីស​និង​ជាអតីត​ឯកអគ្គរដ្ឋទូតស៊្វីស​ប្រចាំនៅចិន​បានថ្លែងនៅពេល​ថ្មីៗកន្លងទៅ​នេះថា ​ទីផ្សា​រ​ចិ​ន​បានរក្សាកំណើន​យ៉ាងឆាប់រហ័ស​ជាទូទៅ ដែល​នៅតែជា​​គោលដៅ​សំខាន់នៃ​ផលិតផល​ស៊្វីស​ដដែល​ ជាពិសេសគឺ​ក្នុងវិស័យ​ផលិតសម្ភារៈ​វេជ្ជសាស្ត្រ​ជាន់ខ្ពស់ជាដើម ។ ​លោក​Jean-​Jac​ques ​de Dardel ​បានរំពឹងទុកថា ​សមិទ្ធផល​ច្នៃប្រឌិតថ្មី​កាន់តែ​ច្រើន​របស់ស៊្វីស​អា​ច​ទទួល​ការ​អភិវឌ្ឍនៅ​ប្រទេសចិន​ ។ ឆ្លងតាម​រយៈ​ការអភិវឌ្ឍ​បៃតងនិង​ការច្នៃប្រឌិតថ្មី​ខា​ង​បច្ចេក​វិទ្យា ប្រទេស​ទាំងពីរ​ស៊្វីសនិងចិន​អាចបង្កើត​ជា “ចំណង​រួម​ថ្មី” នេះមិន​ត្រឹម​តែ​មាន​អំណោយផល​ដល់សេដ្ឋកិច្ច​ទ្វេភាគី​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏មាន​អំណោយផល​ដល់ការ​អភិ​វឌ្ឍ​ជានិរន្តរភាពនៃ​ពិភពលោក​ទាំង​មូលផងដែរ ។

វេបសាយ​នៃវេទិកា​អាស៊ីបូព៌ារបស់​អូស្ត្រាលី​បានចុះផ្សាយ​អត្ថបទនៅពេល​ថ្មីៗកន្លង​ទៅ​នេះថា ​ក្នុងរយៈពេល​២០ឆ្នាំកន្លងទៅនេះ ​ការអភិវឌ្ឍ​នៃសេដ្ឋកិច្ចចិនជា​ក្បាលម៉ាស៊ីននៃ​វិបុល​ភាពសកលផង​ ហើយក៏ជា​មូលហេតុមួយ​សម្រាប់​កែប្រែសណ្តាប់​ធ្នាប់​សេដ្ឋកិច្ច​ពិភព​លោ​ក​ផងដែរ ។ ​ប្រទេសចិន​ធ្លាប់ជា​ “រោងចក្រ​ពិភពលោក”​ដ៏​សំខាន់​សម្រាប់​ផលិត​ទំនិញ​ប្រើ​ប្រាស់​ដែល​មាន​តម្លៃថោក ​ប៉ុន្តែ​បច្ចុប្បន្ននេះបាន​ក្លាយ​ជាមជ្ឈមណ្ឌល​ច្នៃប្រឌិត​ថ្មី​ដែល​ជំរុញ​ឱ្យ​ឧស្សាហកម្ម​ទំនិញទ្រង់ទ្រាយ​ធំនៃទ្វីប​អាមេរិកឡា​ទីននិង​អាហ្វ្រិក​ទទួល​ការ​អភិវឌ្ឍ​យ៉ាងឆាប់រហ័ស ​ព្រមពេល​ជាមួយគ្នានេះ ​ក៏​បាន​ពង្រឹងស្ថិរភាព​តម្លៃនៃ​អង្គភាព​សេដ្ឋ​កិច្ចរីក​លូត​លាស់ដែរ ។

លោក Fu ​Linghui ​អ្នកនាំពាក្យនៃ​រដ្ឋបាលជាតិ​ស្ថិតិចិនបាន​ថ្លែងថា ​បើមើលពី​សភាព​កា​រណ៍​នៅ​ដំណាក់កាល​បន្ទាប់ ​លក្ខខណ្ឌ​ទ្រទ្រង់និងនិន្នាការ​មូលដ្ឋាន​ដែលឆ្ពោះ​ទៅរក​ភា​ព​ល្អប្រសើរក្នុង​រយៈពេល​យូរ​នៃសេដ្ឋកិច្ច​ចិនមិនបាន​កែប្រែទេ ការ​សម្រេចបាន​នូវ​គោល​ដៅ​តាម​ការ​រំពឹង​ទុក​ពេញមួយ​ឆ្នាំមានលក្ខ​ខណ្ឌអំណោយ​ផល​ជាច្រើន ។ ​ជាពិសេស​គឺការ​បើក​ធ្វើដោយ​​ជោគជ័យនៃ​កិច្ចប្រជុំ​ពេញអង្គ​លើកទី៤នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្ត​ចិន​អាណត្តិទី២០​ បានគ្រោង​ផែនការ​អភិវឌ្ឍន៍​ក្នុងរយៈពេល​៥ឆ្នាំខាងមុខនេះ ​ដែល​ពង្រង​​យ៉ាងខ្លាំងដល់​ជំនឿចិត្ត​អភិវឌ្ឍន៍​របស់ប្រជាជន​គ្រប់ជនជាតិ​ទូទាំង​ប្រទេសចិន ​និង​បំពេញ​បន្ថែមកម្លាំង​ចលករ​ដ៏ខ្លាំងក្លា​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​ ។​សេដ្ឋ​កិច្ចចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្តរក្សានិន្នាការ​អភិវឌ្ឍន៍​យ៉ាងនឹងនរ​ជាបន្តបន្ទាប់ ៕

Written by 

Related posts

Leave a Comment