​ក្រសួងការបរទេសចិន៖ដាស់តឿនជប៉ុនឱ្យឈប់បំពានខ្សែបន្ទាត់ក្រហមនិងប្រលែងជាមួយភ្លើង

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី ១៧ ខែវិច្ឆិកា  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទាក់ទិងនឹងពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ប្រទេសចិនបានអធិប្បាយពីគោលជំហរយ៉ាងម៉ឺងម៉ាត់ជាច្រើនលើករួចហើយ ។ ពាក្យសម្តីពាក់ព័ន្ធបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងស្មារតីនៃឯកសារនយោបាយទាំង៤រវាងចិននិងជប៉ុន ហើយបានបំផ្លាញពីឫសគល់ដល់មូលដ្ឋាននៃនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ។ ឯកសារនយោបាយទាំង៤រវាងចិននិងជប៉ុនបានកំណត់យ៉ាងច្បាស់អំពីបញ្ហាតៃវ៉ាន់ នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលជប៉ុន ដែលមានសុពលភាពផ្នែកច្បាប់អន្តរជាតិ ដែលមិនត្រូវធ្វើឱ្យស្រពេចស្រពិល ឬមួលបង្កាច់អត្ថន័យជាដាច់ខាត ។ មិនថាគណបក្សណាឬបុគ្គលណារបស់ជប៉ុនកាន់អំណាចក៏ដោយ ក៏សុទ្ធតែចាំបាច់ត្រូវប្រកាន់ខ្ជាប់និងអនុវត្តពាក្យសន្យារបស់រដ្ឋាភិបាលជប៉ុនក្នុងបញ្ហាតៃវ៉ាន់ ។ ប្រទេសចិនដាស់តឿនជប៉ុនត្រូវឈប់បំពានខ្សែបន្ទាត់ក្រហមនិងប្រលែងជាមួយភ្លើង ហើយប្រកាន់អាកប្បកិរិយាមានទំនួលខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងទំនាក់ទំនងទ្វេភាគី លុបចោលពាក្យសម្តីខុសឆ្គងវិញ ហើយអនុវត្តពាក្យសន្យាចំពោះប្រទេសចិនយ៉ាងប្រាកដប្រជាតាមរយៈសកម្មភាពជាក់ស្តែង ។

ក្រៅពីនេះ មានអ្នកសារព័ត៌មានលើកសំណួរថា ៖ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃប្រទេស G20 លើកទី២០ ដែលនឹងរៀបចំធ្វើនៅក្រុងJohannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង តើមានការរៀបចំកិច្ចសន្ទនារវាងលោក Li Qiang នាយករដ្ឋមន្ត្រីចិននិងនាយករដ្ឋមន្ត្រីជប៉ុនដែរឬទេ ? លោកស្រី Mao Ning បានឆ្លើយថា  លោក Li Qiang នាយករដ្ឋមន្ត្រីចិនមិនមានផែនការជួបសន្ទនាជាមួយអ្នកដឹកនាំរបស់ប្រទេសជប៉ុននោះទេ ៕

Written by 

Related posts

Leave a Comment