នៅព្រឹកនេះក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិហ្វីលីពីនលោក Scott Cooper សញ្ជាតិអង់គ្លេសវ័យ៥៥ឆ្នាំ ជាគ្រូបង្វឹកថ្មីរបស់ក្លិបជាផ្លូវការហើយ ដោយលោកគ្រូកំពុងកាន់សញ្ញាបត្រ UEFA Pro Licence។
លោកគ្រូ Scott Cooper ធ្លាប់ដឹកនាំក្លឹបធំមួយចំនួនដូចជាក្លិប Buriram United, Port FC, Police Tero FC, Muangthong United, យុវជនថ្នាល Leicester city, ក្លឹបនៅលីគកំពូលឥណ្ឌា និងក្រុមជម្រើសជាតិហ្វីលីពីនផងដែរ៕

